Friday, April 26, 2024
Homeតារាខ្មែរធា រ៉ានី ៖ ស្រលាញ់ស្រីមានអីមិនល្អ

ធា រ៉ានី ៖ ស្រលាញ់ស្រីមានអីមិនល្អ

តារាចម្រៀងសំនៀងស្រទន់ ធា រ៉ានី បានធ្វើឱ្យប្រុសៗទាំងឡាយស្រឡាំងកាំងដោយសារតែនាងបានកៀកកើយនារីម្នាក់បែបគូស្នេហ៍ ហើយបញ្ចោញសារដ៏គួរឱ្យភ្ញាក់ផ្អើលដែលធ្វើឱ្យគេសង្ស័យថា នាងស្រលាញ់ភេទដូចគ្នា។

អ្នកចម្រៀងរួមអាជីពជាមួយ ធា រ៉ានី បានបើកភ្នែកធំៗនៅពេលដែលសុខៗស្រាប់តែនាងវាចាហៅនារីដែលជាដៃគូស្អិតល្មួតជាមួយនាងនោះថា ជា “សំណព្វចិត្ត”។

អ្នកលេងបណ្តាញសង្គមបាន Comment ថា បើយ៉ាងៗនេះ ប្រុសៗអេអស់ហើយ។

តារាចម្រៀងមកពីខេត្តស្វាយរៀង ធា រ៉ានី បង្ហើរសារភ្ជាប់ជាមួយរូបភាពផ្អែមល្ហែមជាមួយនារីម្នាក់ដែលនាងកំពុងតែឱបរឹតនោះថា “ស្រលាញ់ស្រីមានអីមិនល្អ?។ នាំសំណព្វចិត្តដើរលេងម្តង ផ្លាស់ប្តូរផែនដីជីវិត”។

អ្នកយកព័ត៌មានយើងបានព្យាយាមទាក់ទងតាមឆាតហ្វេសប៊ុកទៅធា រ៉ានី ដែល កំពុងធ្វើឱ្យគេសង្ស័យថា នាងជាតារាស្រលាញ់ភេទដូចគ្នានេះ តែម្ចាស់បទ “អូនដឹង” រូបនេះ បែរជាឆ្លើយបែបរដាក់រដុបយ៉ាងខ្លីថា ទុកឱ្យគេវាយតម្លៃតាមហ្នឹងទៅចុះ ព្រោះនៅលើលោកនេះ អ្វីក៏អាចកើតមានដែរ។

ប៉ុន្តែតារាចម្រៀងរួមអាជីពជាមួយកញ្ញារ៉ានី បែរជានិយាយផ្ទុយនឹងរូបភាពដែលរ៉ានី បញ្ចេញនោះទៅវិញ ដោយពួកគេថា រ៉ានី អត់ស្រលាញ់ស្រីទេ គឺស្រលាញ់តែប្រុស។

ធា រ៉ានី ជាតារាចម្រៀងដែលផលិតបទចម្រៀងដោយខ្លួនឯងចេញតាមយូធូប បន្ទាប់ពីនាងបានដើរចេញពីផលិតកម្មមួយកាលពីឆ្នាំមុន។ អ្នកចម្រៀងដែលមានត្រេមុខស្លូតរូបនេះច្រៀងនៅហាងហេភីផាលែស ជាមួយតារាចម្រៀងលោកសុះ ម៉ាច, វណ្ណា ស័ក្ក, អាន វិសាល, សាន ផានិត, ងូត សិលា, ព្រាប សុវត្ថិ បុកល្ហុង, ស៊ិន សុផល និងពេជ្រ ពន្លឺ ជាដើម។

ក្រៅពីតារាចម្រៀងធា រ៉ានី ដែលគេសង្ស័យថា នាងស្រលាញ់ស្រីដូចគ្នានោះ កន្លងមកមានតារាស្រីល្បីជាច្រើនដួងមកហើយ ធ្លាប់លេចឭថា ពួកគេស្រលាញ់ភេទដូចគ្នា ដូចជា ឌុច សុភា, មាស សម្ផស្ស, ស៊ឹម ថៃណា, តេង លក្ខិណា, ម៉ាក សែនសូនីតា, បេប៊ី , ជីជី និងញឹម ចាន់ថន ជាដើម តែម្នាក់ព្យាយាមប្រកែករៀងៗខ្លួន ខណៈដែលតារាសម្តែងកូនកាត់អាឡឺម៉ង់ នាងម៉ៃយ៉ា បានបង្ហាញស្នេហ៍ស្រីម្នាក់ជាចំហតែម្តង៕

RELATED ARTICLES