Friday, April 26, 2024
Homeតារាខ្មែរនី រតនា បង្ហោះសារអរគុណភរិយាក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍១ឆ្នាំ

នី រតនា បង្ហោះសារអរគុណភរិយាក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍១ឆ្នាំ

នី រតនា បេក្ខភាពជ័យលាភីលេខមួយ ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ ដែលបានចូលរោងការជាមួយភរិយា អ្នកនាងហេង សុវណ្ណភក្តិណា ដែលមានរយៈពេល១ឆ្នាំហើយនោះ បានបង្ហោះសារយ៉ាងផ្អែមល្ហែមក្នុងថ្អៃគំរប់ខួប១ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍។

លោកនី រតនា បានបង្ហោះសារថា “18-01-2019 >> 18-01-2020 រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់មួយឆ្នាំរបស់យើង ពេលវេលាពិតជាដើរលឿនមែន ថ្ងៃនោះសោះ ឥឡូវ1ឆ្នាំបាត់ សមិទ្ធផលដែលយើងទទួលបានដ៏មានអត្ថន័យធំធេងបំផុតសម្រាប់ជីវិតពួកយើងនោះ គឺព្រះនាងតូចរបស់យើងដែលកំពុងតែត្រៀមនឹងចាប់កំណើតឆាប់ៗនេះ…!!!”។

លោករតនា បន្ថែមថា “អរគុណអូនដែលបានចូលមកក្នុងជីវិតបង ហើយផ្ដល់អ្វីៗគ្រប់យ៉ាងដល់បង ជាពិសេសគឺក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់អូន ធ្វើឲ្យបងមានអារម្មណ៍ថាមានសុភមង្គលខ្លាំងបំផុត។ Happy 1st Anniversary my love”។

គួរបញ្ជាក់ថា នី រតនា បានសម្រេចចិត្តដឹកដៃអ្នកនាង ហេង សុវណ្ណភក្តិណា ចូលរោងការ ដែលរហូតមកដល់ពេលនេះពួកគេទទួលចំណងដៃកូនម្នាក់ទៅហើយ ដែលកំពុងពពោះក្នុងផ្ទៃ៕

RELATED ARTICLES