Thursday, April 18, 2024
Homeព័ត៌មានជាតិបងធំស្រីស្រុកមេសាង ត្រូវចេញមុខសុំទោសជាសាធារណៈ

បងធំស្រីស្រុកមេសាង ត្រូវចេញមុខសុំទោសជាសាធារណៈ

ខេត្តព្រៃវែង ៖ យុវតីរហ័សនាម “បងធំមេសាង ខេត្តព្រៃវែង” ដែលត្រូវបានគេចែកចាយវីដេអូក្នុងបណ្តាញសង្គមហ្វេសប៊ុកបង្ហាញពីសកម្មភាពនិងសម្តីសំដៅក្រអើតក្រទម គំរាមវាយគេឯងដោយគ្រាន់តែខឹងគេជិះម៉ូតូមកលេងស្រុករបស់ខ្លួននោះ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនយកមកសួរនាំ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

ដោយឡែក បើយោងតាមគណនីហ្វេសប៊ុកសមាគមអតីតសិស្សវិទ្យាល័យមេសាង បានបង្ហោះសារថា ”ថ្ងៃអង្គារ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី14 ខែមករា ឆ្នាំ2020។ ថ្ងៃ​ស្អែក​នេះ ក្នុង​វេទិកា​សាធារណៈនៅ​មុខ​អភិបាល​ស្រុក អធិការ​ស្រុក ប្រជាជន​ក្នុង​ស្រុក សមត្ថកិច្ច​នឹង​ឱ្យ​នារី​ជើង​ខ្លាំងធ្វើ​ការ​សុំទោស​នូវ​កំហុស​របស់​ខ្លួន​ជា​សាធារណៈ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភពនេះបន្តថា “យុវតី​​​​រូប​​​នេះ​​​មាន​​​​​ឈ្មោះ ​​ធី ​​ចាន់​រ៉ី​​ ភេទ​​​ស្រី អាយុ​១៦​ឆ្នាំ ជា​​​សិស្ស​​​រៀន​​​ថ្នាក់​​​ទី​​១០​F ​​នៅ​​​វិទ្យា​ល័យ​​​មេសាង ​​នៅ​​​ភូមិ​​​ថ្ម​​​សរ ​​ឃុំ​​​ជី​​​ផុច ​​ស្រុក​​​មេសាង​​ បាន​​​វាយ​​​និង​​​ដៃ​​​ចំនួន​​២​​ដៃទៅ​​​លើ​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះកា​កា ​​ជា​​​សិស្ស​​​រៀន​​​ថ្នាក់​​​ទី​​១០​ នៅ​​​វិទ្យា​ល័យ​​​អង្គ​​​សរ​​​​”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពនេះបន្តទៀតថា “​ចំពោះ​​​មូលហេតុ​​​ដោយ​​​សារ​​​​ឌឺដង​​​ពាក្យ​​​សំដី​​ និង​​​សម្លឹង​​​​មុខ​​​ដាក់​​​គ្នា​​​​រហូត​​​មក​​​ដល់​​​ថ្ងៃ​​​ទី​​១៣ ខែ​​​​មករា​​ ឆ្នាំ​​២០២០​ វេលា​​​ម៉ោង​​១៖៣០​នាទី​​​រសៀល​​​ សមត្ថកិច្ច​​​​បាន​​​ស្រាវ​​​ជ្រាវ​​​ឃាត់​​​ខ្លួន​​​បាន​​ និង​​​​ហៅ​​​មក​​​សាក​​​សួរ ​​និង​​​បំពេញ​​​នីតិ​​​វិធី​​​នៅ​​​អធិការដ្ឋាន​​​ន​គ​រ​បាល​​​ស្រុក​​​មេសាង​​​ ខេត្ត​​​ព្រៃ​​​វែង”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបន្ថែមថា “​ថ្ងៃទី​១៤ ខែ​​​មករា នឹង​​​មាន​​​ការ​​​រៀប​​​ចំ​​​វេទិកា​​​សាធារណៈ​​​មួយ​​​​នៅ​​​វិទ្យា​ល័យ​​​មេសាង ដោយ​​​​មាន​​​ការ​​​អញ្ជើញ​​​ចូល​​​រួម​​​ពី​​​អភិបាល​​​ស្រុក​​ លោក​​​អធិការ​​​ស្រុក​​ និង​​​លោក​​​គ្រូ​–​អ្នក​​​គ្រូ ព្រម​​​ទាំង​​​សិស្សានុសិស្ស​​ ហើយ​​​ត​ម្រូ​វ​​​ឱ្យ​​​យុវតី​​​ខាង​​​លើ​​​សុំ​​​ទោស​​​​ជា​​​សាធារណៈនៅ​​​ក្នុង​​​វេទិកា​​​សាធារណៈ​​​នេះ​​​តែ​​​ម្ដង​”។

គួរបញ្ជាក់ថា វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះចែកចាយក្នុងបណ្តាញសង្គម ដែលបង្ហាញពីសកមμភាព របស់យុវតីឈាមរាវម្នាក់រួម ជាមួយបក្ខពួកជាច្រើននាក់ បានស្ទាក់ម៉ូតូរបស់យុវតីចំនួន៤នាក់ផ្សេងទៀត ដែលអះអាងថា ជាអ្នកមកពីស្រុកផ្សេង មិនមែននៅស្រុកមេសាង សួរនាំ និងគំរាមរកវាយ ដោយសារតែភាគីម្ខាងទៀតបានមើលមុខឌឺដងដាក់ខ្លួន៕

RELATED ARTICLES