Thursday, April 25, 2024
Homeព័ត៌មានជាតិផឹកស៊ីក្អាកក្អាយអូនបងអស់លុយ ស្រីប្តឹងប៉ូលិសចាប់ខ្លួន

ផឹកស៊ីក្អាកក្អាយអូនបងអស់លុយ ស្រីប្តឹងប៉ូលិសចាប់ខ្លួន

ភ្នំពេញ ៖ យុវជនម្នាក់បានខ្ចីម៉ូតូពីយុវតីជាអ្នកស្គាល់គ្នាម្នាក់ជិះ ប្រាប់ថា មានការមួយភ្លែត រួចក៏ជិះបង្ហួសយកទៅបញ្ចាំយកលុយដើរចាយវាយផឹកស៊ីហ្មត់ រួចព្យាយាមគេចមុខពីម្ចាស់ម៉ូតូ ទីបំផុតនារីរងគ្រោះជាម្ចាស់ម៉ូតូដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបាន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នាំយកមកចាត់ការតាមច្បាប់។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានបញ្ជាក់ប្រាប់ថា សមត្ថកិច្ចពិតជាបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកទៅបញ្ចាំ) ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចមុខក្លឹបហ្គោឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើ មានឈ្មោះហាន់ ណាហ្វី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល បានខ្ចីម៉ូតូពីជនរងគ្រោះឈ្មោះ សៀន ធារ៉ា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សម្ភារៈបាត់បង់ ម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខកំពង់ធំ 1J-2881។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បី អនុវត្តតាមនីតិវិធី៕

RELATED ARTICLES