Saturday, April 20, 2024
Homeតារាខ្មែរពិព័រណ៍មហាសង្ក្រាន្ដធំមួយកណ្ដាលភ្នំពេញ ប្រកាសលក់ស្ដង់ និងបញ្ចុះតម្លៃមិនគួរឲ្យជឿ

ពិព័រណ៍មហាសង្ក្រាន្ដធំមួយកណ្ដាលភ្នំពេញ ប្រកាសលក់ស្ដង់ និងបញ្ចុះតម្លៃមិនគួរឲ្យជឿ

យោងតាមការប្រកាសរបស់ក្រុមហ៊ុន AD Expert ដែលជាអ្នករៀបចំព្រឹត្តិការណ៍បានអះអាងថា ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី០៧ ខែមេសា ក្នុងឆ្នាំ២០២០ខាងមុខ ក្រុមហ៊ុននឹងរៀបចំពិព័រណ៍ទ្រង់ទ្រាយធំមួយអបអរមហាសង្រ្កាន្ដចូលឆ្នាំថ្មី ដែលការតាំងពិព័រណ៍នេះនឹងក្លាយជាមហាព្រឹត្តិការណ៍តាំងពិពរ័ណ៍ធំជាងក្នុងចំណោមពិពរណ៍ដែលធ្លាប់ធ្វើកន្លងមកនៅកម្ពុជា ដោយសារតែមានស្តង់ទំនិញរហូតដល់៥០០តូប ត្រូវបានបង្ហាញខ្លួន។

មហាព្រឹត្តិការណ៍នេះបានប្រកាសពីការបញ្ចុះតម្លៃតូបមិនគួរឲ្យជឿ រហូតដល់៤០ភាគរយ ដើម្បីជាកាដូថ្ងៃបុណ្យចូលឆ្នាំចិន។ ផលិតផលក្នុងស្រុក និងការលក់បញ្ចុះតម្លៃទំនិញដើម្បីឲ្យបងប្អូនខ្មែរ មានឱកាសជាវឲ្យបានច្រើនសម្រាប់អបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏ត្រូវបានប្រកាសឡើងផងដែរ។

លោក Robin Dionco ប្រធានគ្រប់គ្រងការរៀបចំពិព័រណ៌ បានថ្លែងបញ្ជាក់ថា ដោយសារតែមើលឃើញថា រាល់អំឡុងពេលមុនចូលឆ្នាំខ្មែរ មកដល់ម្ដងៗ បងប្អូនជនជាតិខ្មែរភាគច្រើនតែងតែចាប់អារម្មណ៍ទិញទំនិញផ្សេងៗ ហើយចង់បានទំនិញដែលមានគុណភាពល្អ និងទំនិញដែលត្រូវបានបញ្ចុះតម្លៃ ទើបក្រុមហ៊ុនរបស់លោកក្រោមការគាំទ្រពីសាលារាជធានីភ្នំពេញ និងក្រសួងពាណិជ្ជកម្ម សម្រេចរៀបចំពិធីតាំងពិព័រណ៌ធំមួយឡើង ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែមេសា មុនចូលឆ្នាំខ្មែរ នៅសួនច្បារមុខវត្តបុទុមវតី។

ពិព័រណ៌នេះក៏នឹងក្លាយជាពិព័រណ៍មហាសង្ក្រាន្ដប្រចាំឆ្នាំដ៏ធំ ដែលនឹងគ្រោងធ្វើជារៀងរាល់ឆ្នាំ ដើម្បីឲ្យបងប្អូនបានចូលរួមមុនចូលឆ្នាំខ្មែរ។ ស្ដង់ទំនិញនឹងប្រកាសបញ្ចុះតម្លៃរហូតដល់៤០% មិនធ្លាប់មាន ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣រហូតដល់ថ្ងៃ២៥ ខែមករា ដល់ម្ចាស់ផលិតផលនានា ជាពិសេសម្ចាស់ផលិតផលក្នុងស្រុក ដើម្បីឲ្យទំនិញដែលផលិតបានក្នុងស្រុក មានលទ្ធភាពបង្ហាញខ្លួនកាន់តែទូលំទូលាយ។

លោក Robin Dionco បន្តថា ពិព័រណ៌នេះក៏មានមហាព្រឹត្តិការណ៍សង្ក្រាន្ដសិល្បៈច្រើនទម្រង់ដែលមានតារាខ្មែរយ៉ាងច្រើនកុះករចូលរួមផងដែរ ដើម្បីបង្ហាញជូនសាធារណៈជននូវទម្រង់វប្បធម៌ និងសិល្បៈដ៏សំបូរបែបរបស់ខ្មែរ អបអរសង្ក្រាន្ដឆ្នាំថ្មី។

លោកស្រីអ៊ឹម ម៉ូលីកា ប្រធានផ្នែកទំនាក់ទំនង បានចាត់ទុកមហាព្រឹត្តិការណ៍នេះថាជាសង្ក្រាន្ដដូនតា ជាបង្ហាញជូននូវវប្បធម៌ខេមរាទ្រង់ទ្រាយធំ និងជាពិព័រណ៍មុនចូលឆ្នាំក្នុងសួនសន្តិភាពដ៏អស្ចារ្យ ដែលក្រៅពីបានបង្ហាញគ្រប់ទម្រង់នៃសិល្បៈខ្មែរ ក៏ជាវេទិកាប្រជុំនូវផលិតផលខ្មែរ និងផលិតផលក្រៅស្រុក ដែលមានគុណភាពក្នុងឱកាសបញ្ចុះតម្លៃដ៏កម្រ តម្រូវតាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ មុនចូលឆ្នាំខ្មែរមកដល់។

ព្រឹត្តិការណ៍នេះគ្រោងនឹងធ្វើឲ្យក្លាយជាមហាព្រឹត្តិការណ៍តាំងពិព័រណ៍ប្រចាំឆ្នាំ និងជាមហាសង្ក្រាន្ដកណ្ដាលភ្នំពេញដ៏ធំ ដើម្បីឲ្យបងប្អូនបានចូលរួមរាំលេង លេងល្បែងប្រជាប្រិយ ទស្សនាការប្រគំតន្ត្រីពីសំណាក់តារាល្បីៗ និងដើរទិញទំនិញគ្រប់ប្រភេទក្នុងតម្លៃបញ្ចុះដ៏សម្បូរ បែបមុនចូលឆ្នាំខ្មែរ។

លោកស្រីម៉ូលីកា បានស្នើឲ្យម្ចាស់ផលិតផល និងម្ចាស់ក្រុមហ៊ុនដែលចង់បានការបញ្ចុះតម្លៃស្ដង់រហូតដល់ ៤០ភាគរយ រួសរាន់ចាប់ពីថ្ងៃទី២៣ដល់២៥ ខែមករា និងរួសរាន់ជាវស្ដង់តាមរយៈលេខ 070 866 693 និង 017 866 684 ចូលរួមកម្មវិធីកុំឲ្យស្ដាយក្រោយ ដើម្បីទទួលបានទីតាំងល្អ និងតម្លៃពិសេស។

លោកស្រីបន្ថែមថា ស្តង់ទាំង៥០០ ត្រូវបានម្ចាស់ក្រុមហ៊ុន និងម្ចាស់ផលិតផលកក់ជាច្រើនមកហើយ ដោយសារតែកម្មវិធីទាំងមូលមានការចាប់អារម្មណ៍ខ្លាំងតាំងពីការប្រកាសដំបូងៗ៕

RELATED ARTICLES