Thursday, April 25, 2024
Homeតារាខ្មែរម៉ូលីកា ចង់បានកូនភ្លាមៗ ដល់ទៅ....

ម៉ូលីកា ចង់បានកូនភ្លាមៗ ដល់ទៅ….

តារាចម្រៀង ម៉ូលីកា បានរៀបការតាមប្រពៃណីខ្មែរជាមួយតារាសម្តែងហុង មានុន ហៅឆានុន ដោយជោគជ័យកាលពីថ្ងៃទី១៨ ខែមករា តាមរយៈការធ្វើពិធីជប់លៀងធំជិត១០០តុ នៅអគារB ដឺព្រេមៀ សេនធ័រ សែនសុខ។

នេះជាមង្គលការធំសម្រាប់តារាខ្មែរ នៅដើមឆ្នាំ២០២០ ព្រោះការចំណាយដល់ទៅជាង១០ម៉ឺនដុល្លារ ហើយភ្ញៀវសម្រុកមកច្រើនពេក រហូតដល់ថែម១០តុទៀត នៅតែពេញណែន។

អតីតតារាចម្រៀងផលិតកម្ម Rock ម៉ូលីកា បានឱ្យដឹងថា នាងនឹងដឹកដៃស្វាមីទៅក្រេបចន្ទទឹកឃ្មុំ នៅប្រទេសបារាំង រយៈពេល១សប្តាហ៍ ដើម្បីរឹតចំណងស្នេហាឱ្យកាន់តែរឹងមាំនាងត្រៀមយកកូន២នាក់ ក្នុងនោះនាងចង់បានកូនទី១ ស្រី។

គួរបញ្ជាក់ថា មិនពេលដឹកដៃគ្នាចូលរោងការ ម៉ូលីកា គឺជាថៅកែជ្រក់ជើងមាន់លក់តាមអនឡាញ ចំណែកស្វាមីគឺជាអ្នកដឹកជញ្ជូន ដោយអ្នកទាំង២ប្រឹងប្រែងរហូតមានហាងលក់គ្រឿងសម្អាងតម្លៃរាប់មុឺនដុល្លារ និងឡានទំនើបៗទៀតផង៕

RELATED ARTICLES