Saturday, April 20, 2024
Homeព័ត៌មានជាតិយោធិនរូបស្រស់ ធ្វើពិធីជប់លៀងមេម៉ាយច្បាស់លាស់ ហើយបង្ហោះសារថា " “ដោះលែងបានក៏ដោះលែងទៅ"

យោធិនរូបស្រស់ ធ្វើពិធីជប់លៀងមេម៉ាយច្បាស់លាស់ ហើយបង្ហោះសារថា ” “ដោះលែងបានក៏ដោះលែងទៅ”

ខេត្តបាត់ដំបង ៖ អ្នកមេម៉ាយរូបស្រស់ម្នាក់បានធ្វើឱ្យមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ បន្ទាប់ពីនាងបានប្រកាសធ្វើពិធីជប់លៀងដោះលែងបញ្ចប់ស្នេហ៍ជាមួយបុរសជាប្តី ដោយសារតែការរស់នៅមិនចុះសម្រុង ដោយនាងបានបញ្ជាក់ថា រឿងខ្លះបើរឹតតែចងផ្អោបរឹតតែឱបទុក្ខ ដូច្នេះបើដោះលែងបាន ក៏លែងដោះ ឬបញ្ចប់វាទៅ កុំទុកនៅនាំតែសៅហ្មង។

អ្នកមេម៉ាយរូបស្រស់ទ្រលុកដែលចេញមុខប្រកាសលាភាពមានគូនោះ មានឈ្មោះ អ៊ុំ កញ្ញា អាយុវ័យប្រមាណ៣០ឆ្នាំ មុខរបរជាយោធិន រស់នៅខេត្តបាត់ដំបង។

អ្នកមេម៉ាយខាងលើបានបង្ហោះរូបភាពពិធីអបអរភាពមេម៉ាយច្បាស់លាស់របស់នាង ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ជាមួយសំណេរថា “ដោះលែងបានក៏ដោះលែងទៅ ចប់បានក៏ចប់ទៅ ព្រោះរឿងខ្លះរឹតតែចង់ផ្អោប រឹតតែមានទុក្ខ រឹតតែឈឺចាប់”។

ជុំវិញការជប់លៀងអបអរភាពមេម៉ាយនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីអ្នកមេម៉ាយរួបស្រស់ខាងលើបានទេ កាលពីម្សិលមិញ។

ទោះជាយ៉ាងណា ក្រោយពេលបានឃើញរូបភាពនិងសំណេរស្តីពីការជប់លៀងលាជីវិតគូ ទទួលយកភាពនៅលីវរបស់មេម៉ាយក្តៅស្រួយខាងលើនេះ បានសាងការចាប់អារម្មណ៍ពីមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ដោយភាគច្រើនបានអបអរចំពោះភាពរឹងប៉ឹងរបស់នារីខាងលើដែលមិនទន់ជ្រាយនឹងវិបត្តិស្នេហា សមនឹងការងារអាជីពរបស់នាងដែលជាកងទ័ពដ៏អង់អាចក្លាហាន។

ជាមួយនេះ ក៏មានអ្នកជួយលោកទឹកចិត្តនាងថា គ្មានការជួបណាដែលមិនបែកនោះទេ គ្រាន់តែយូរនិងឆាប់ ដូចនេះបើគេចង់បែកទៅហើយទោះជាប្រឹងទាញ ក៏មិនឈ្នះទៅដែរ ដូច្នេះរុញទូកបណ្តោយទឹកតែម្តងទៅឱ្យវាឆាប់ចប់ ប្រសើរជាងទ្រាំឱបទុក្ខ ដូចសំណេររបស់អ្នកមេម៉ាយរូបស្រស់ខាងលើ។

ជាមួយគ្នានេះដែរ ក៏មានអ្នកប្រើហ្វេសប៊ុកមួយចំនួនចូលមកបញ្ចោញយោបល់បន្ទោសបុរសជាប្តីរបស់ស្រីស្អាតខាងលើនេះថា មានប្រពន្ធស្អាតទ្រុកទ្រលន់ ឱបពេញដៃយ៉ាងនេះហើយ មិនចេះថែ បណ្តោយឱ្យបាត់បង់ គួរឱ្យស្តាយណាស់។

ប៉ុន្តែពួកគេជឿថា ស្រីស្អាតដូចនាងប្រកាសភាពមេម៉ាយ ទំនងជាមិនបានយូរទេ ច្បាស់ជាមានប្រុសៗដាក់ពាក្យដណ្តឹងចិត្តសុំស្នេហ៍ស្និទ្ធស្អំរបួសបេះដូងអ្នកមេម៉ាយក្តៅស្រួយឈ្ងុយ ដូចដូងដុតនេះ ឱ្យមានកម្តៅ បាត់នូវភាពមេម៉ាយកាយរងានៅពេលឆាប់ៗខាងមុខនេះមិនខាន៕

RELATED ARTICLES