Thursday, April 25, 2024
Homeព័ត៌មានជាតិយ៉ាងណាក៏ម្តាយមិនតបតអ្វីទេ ឲ្យតាមចិត្តទៅចុះ... ប៉ុន្តែកូននេះ

យ៉ាងណាក៏ម្តាយមិនតបតអ្វីទេ ឲ្យតាមចិត្តទៅចុះ… ប៉ុន្តែកូននេះ

ខេត្តកណ្តាល ៖ យុវជនឈាមរាវម្នាក់ចូលចិត្តដើរលេងប៉ោឡែមិនសូវស្តាប់ដំបូន្មានឪពុកម្តាយនោះទេ លុះក្រោយពីដើរលេងខាងក្រៅផ្ទះអស់ចិត្តត្រឡប់មកវិញ មិនដឹងជាខឹងអ្វីមកពីណាក៏ជះកំហឹងដាក់អ្នកផ្ទះស្រែកឡូឡាជេរបញ្ចោរម្តាយដោយគ្មាខ្លាចបុណ្យបាបចុះនរកអ្វីសោះ លុះខឹងម្តាយអត់តបតក៏ស្ទុះទៅទាញកាំបិតផ្គាក់គំរាមកាប់សម្លាប់ទាំងម្តាយ ទាំងជីតាផ្តាច់ពូជ ធ្វើឱ្យផ្អើលដល់អ្នកជិតខាងជួយចាប់ក្របួចនាំយកទៅប្រគល់ឱ្យសមត្ថកិច្ច។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង។

ជនសង្ស័យមានឈ្មោះវ៉ាន់ ម៉ៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។

ចំណែកជនរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះ ប៉ិច ហូ ភេទប្រុស អាយុ៨២ឆ្នាំ ត្រូវជាជីតាជនសង្ស័យ និងទី២-ឈ្មោះហូ អាត ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយជនសង្ស័យ។ ជនសង្ស័យនិងជនរងគ្រោះទាំង៣នាក់មានលំនៅភូមិកំពុងទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា កន្លងមកជនសង្ស័យតែងតែឡូឡាជេរម្តាយខ្លួន និងជីតាជាញឹកញាប់ដោយពុំដឹងជាមានមូលហេតុអ្វីនោះទេ។

រហូតមកដល់វេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ជនសង្ស័យបានត្រឡប់មកពីដើរលេងខាងក្រៅវិញមកដល់ផ្ទះក៏ស្រែកជេរម្តាយរបស់ខ្លួន ដោយម្តាយមិនតបមិនត ក៏ខឹងច្រឡោតស្ទុះទៅទាញកាំបិតផ្គាក់គំរាមកំហែងកាប់ទៅលើម្តាយនិងជីតា ក៏ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនៅក្បែរនោះ នាំគ្នាជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ រួចប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង៕

RELATED ARTICLES