Saturday, April 20, 2024
Homeព័ត៌មានជាតិស្តែងនឹងភ្នែកខ្លាំងពេក ប្តីរត់ចេញក្រៅស្រែកយំ ពេលឃើញប្រពន្ធ...

ស្តែងនឹងភ្នែកខ្លាំងពេក ប្តីរត់ចេញក្រៅស្រែកយំ ពេលឃើញប្រពន្ធ…

ភ្នំពេញ ៖ បុរសជាសន្តិសុខឯកជនម្នាក់ទើបនឹងត្រឡប់មកពីធ្វើការវិញមកដល់បន្ទប់ជួល ស្រាប់តែប្រទះឃើញប្រពន្ធជាទីស្រលាញ់របស់ខ្លួនដេកស្លាប់នៅលើពូក ដោយមិនដឹងមូលហេតុធ្វើឱ្យតក់ស្លុតរន្ធត់ចិត្តស្រែកយំបោកខ្លួន ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច ចុះជួយអន្តរាគមន៍។

ករណីខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលមួយកន្លែងនៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិក្បាលទំនប់២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។

សាកសពស្ត្រីរងគ្រាះខាងលើ មានឈ្មោះ ឃុត សំអូន អាយុ៤១ឆ្នាំ មុខរបរជាកម្មករសំណង់ មានប្តីឈ្មោះរដ្ឋ ដា អាយុ៤១ឆ្នាំ មុខរបរសន្តិសុខឯកជន។ ប្តីប្រពន្ធអ្នកទាំង២មានកូនចំនួន៣នាក់ក្នុងបន្ទុក ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិតាមាស ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងជាមួយគ្នា។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ គាត់ទើបនឹងត្រឡប់មកពីធ្វើការវិញហើយ លុះពេលមកដល់បន្ទប់ជួលក៏គោះទ្វារហៅប្រពន្ធឱ្យក្រោកបើកទ្វារឱ្យ តែមិនឮសំឡេងប្រពន្ធរបស់គាត់ឆ្លើយតបសោះ ទើបគាត់បានបើកបង្អួចមើល ស្រាប់តែឃើញប្រពន្ធដេកទៅលើពួកធ្វើមិនដឹង។

បុរសជាប្តីរូបនេះ បានបន្តទាំងអួលអាក់ថា ឃើញបែបនេះគាត់ក៏បានទៅអង្រួនទ្វារម្តងទៀត តែប្រពន្ធនៅតែមិនក្រោកបើកទ្វារឱ្យដដែល ទើបគាត់បានសម្រេចចិត្តយកដុំថ្មទៅវាយបំបែកកញ្ចក់ ដើម្បីមើលទៅខាងក្នុង ព្រោះតែប្រពន្ធបានចាក់គន្លឹះទ្វារ។

លុះពេលដែលវាយកញ្ចក់រួចមើលទៅខាងក្នុង ទើបបានដឹងថា ប្រពន្ធបានដេកស្លាប់បាត់ទៅហើយ ទើបស្រែកយំផ្អើលឆោឡោដល់អ្នកជិតខាងទាំងព្រឹកព្រលឹម រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះទៅពិនិត្យសាកសពស្ត្រីខាងលើនៅបន្ទប់ជួល។

ក្រោយពេលកើតហេតុ សមត្ថកិចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង។

សាកសពស្ត្រីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES