Thursday, April 25, 2024
Homeតារាខ្មែរស្រីស្អាតដូចតុក្កតា បង្ហាញស្នេហាផ្អែមត្រជាក់

ស្រីស្អាតដូចតុក្កតា បង្ហាញស្នេហាផ្អែមត្រជាក់

ភ្នំពេញ ៖ តារាស្រីរូបស្រស់សិចស៊ី អ្នកនាងចោម ច័ន្ទ ដែលជាបងស្រីរបស់ស្រីស្អាតដេននី ក្វាន់ ហើយដែលមុននេះមានការសរសើរពីមនុស្សភាគច្រើនថា មានរូបសម្រស់ស្អាតដូចតុក្កតា ជាពិសេសស្បែកសខ្ចីរលោងម៉ដ្ឋខៃនោះ ពេលនេះស្រាប់តែបញ្ចោញសាច់ខ្ចីកាន់តែសិចស៊ីជាមួយប្តីជាជនបរទេស ដែលហាក់បង្ហាញពីស្នេហាផ្អែមត្រជាក់របស់នាងនិងប្តី ធ្វើឱ្យអ្នកគាំទ្រមួយចំនួនសរសើរថា ប្តីប្រពន្ធខុសសាសន៍មួយគូនេះ ពិតជាផ្អែមស្អិតនឹងគ្នាមែន។

ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានមនុស្សមួយចំនួនរិះគន់ចំពោះសកម្មភាពបង្ហាញឆាកស្នេហារបស់នាងផងដែរ។

នៅរាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ អ្នកនាងចោម ច័ន្ទ បានបង្ហាញរូបភាពជាច្រើនសន្លឹកដែលនាងនិងប្តីថតក្នុងអាងទឹកជារូបភាពបែបសិចស៊ីមិនចាញ់គូស្នេហ៍អឺរ៉ុប ក្នុងគណនីហ្វេសប៊ុករបស់នាង ដោយនាងបានសរសេរថា “ឈ្លោះគ្នាច្រើន តែបាត់គ្នាមួយម៉ោងមិនបានទ្បើយ។ សំខាន់មនុស្សដែលយល់ពីតម្លៃគ្នានិងគោរព និងចេះថែរក្សាគ្នា ពិសេសការយល់ចិត្តគ្នា។ ផ្អែមពេកហើយចង់បានស្នេហាបែបនេះទេហ្វេន?”។

បន្ទាប់ពីបានឃើញរូបភាពនិងសំណេរក្នុងគណនីហ្វេសប៊ុករបស់ស្រីស្រស់ចោម ច័ន្ទ ខាងលើ មានអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកជាច្រើនបានចូលមកបញ្ចោញយោបល់ផ្សេងៗគ្នា ដោយមួយចំនួនសរសើរថា ប្តីប្រពន្ធខុសសាសន៍មួយគូនេះពិតជាផ្អែមស្អិតនឹងគ្នាមែន និងអ្នកខ្លះថា អាង តែគេសាច់សស្អាត ចេះតែបញ្ចោញទៅ។

ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានមនុស្សមួយចំនួនរិះគន់ ថា រូបភាពបែបនេះមិនគួរបង្ហាញជាសាធារណៈ បែបនេះទេ ព្រោះដូចគ្នានឹងឈុតឆាកលើគ្រែ ជាដើម។

ទោះជាយ៉ាងណា ស្រីរូបស្រស់សិចស៊ី ចោម ច័ន្ទ មិនបានឆ្លើយតបអ្វីទៅអ្នករិះគន់នោះទេ គឺនាងគ្រាន់តែឆ្លើយអរគុណទៅអ្នកដែលសរសើរថានាងសាច់ស្អាត និងផ្អែមល្ហែមជាមួយគូស្នេហ៍ប៉ុណ្ណោះ។

អ្នកនាងចោម ច័ន្ទ ដែលមានស្វាមីជាជនបរទេសនោះ បានធ្វើឱ្យបុរសបរទេសនោះលង់ស្នេហ៍ និងថ្នាក់ថ្នមថែនាងដូចកែវភ្នែក ដោយសារតែនាងជាស្រីស្អាតដុចតុក្កតាតែម្តង ដែលប្រុសណាក៏ចង់បេតីស្រីស្អាតដូចនាងដែរ តែគ្មានវាសនាដូចបុរសបរទេសជាស្វាមីនាងនោះទេ ដែលតែងនៅកៀកកិតជិតកាយប្រពន្ធដ៏ស្រស់ស្អាតរូបនេះគ្រប់ពេលវេលា មិនចង់ឃ្លាតគ្នាសូម្បីមួយនាទី ព្រោះតែស្រស់ឆវីស្អាតមានមន្តស្នេហ៍បែបនេះ បើប្រហែសច្បាស់ជាត្រូវគេឆក់បាត់។

ដោយឡែក កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ អ្នកនាងចោម ច័ន្ទ បានបង្ហាញរូបភាពថ្មីៗនេះចំនួនបីបួនសន្លឹក តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ធ្វើឱ្យអ្នកបានឃើញហើយពិបាកនឹងសន្និដ្ឋានថា ជារូបមនុស្សពិតឬជាតុក្កតា ដោយសារតែក្នុងរូបថតនោះ អ្នកនាងចោម ច័ន្ទ ស្អាតដូច ឬច្រឡំតុក្កតាតែម្តង។

ទោះជាយ៉ាងណា ដោយសារតែក្នុងសំណេរភ្ជាប់ជាមួយរូបភាពនោះ អ្នកនាងចោម ច័ន្ទ បានប្រាប់ចម្លើយរួចស្រេចទៅហើយ ទើបធ្វើឱ្យ អ្នកដែលបានអានសំណេររបស់នាងហើយ អស់ការសង្ស័យចំពោះរូបភាពរបស់នាង ដោយម្នាក់ៗពោលថា ចោម ច័ន្ទ ពិតជាស្អាតដូចតុក្កតាមែន អ៊ីចឹងតើបានជាប្តីបរទេសនេះស្រឡាញ់ស្ទើរលេប៕

RELATED ARTICLES