Thursday, April 25, 2024
Homeព័ត៌មានជាតិស្រី៤ ប្រុស៤ កំពុងជុំគ្នា សមត្ថកិច្ចមកដល់តែម្តង

ស្រី៤ ប្រុស៤ កំពុងជុំគ្នា សមត្ថកិច្ចមកដល់តែម្តង

ខេត្តឧត្តរមានជ័យ ៖ លោកវរសេនីយ៍ទោ ឃុល ភិន អធិការនគរបាលស្រុកបន្ទាយអំពិល បានចាត់តាំងលោកអនុសេនីយ៍ឯក ស៊ឹម វណ្ណៈ អធិការរង ដឹកនាំកម្លាំងចំនួន៥នាក់ចុះបង្ក្រាបល្បែងស៊ីសង (អាប៉ោង) មួយកន្លែង ដោយបានចាប់ឃាត់ខ្លួនបានចំនួន៨នាក់ យកមកអប់រំនិងធ្វើកិច្ចសន្យា កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ក្រុមអ្នកលេងល្បែងស៊ីសង (អាប៉ោង) ទាំង៨នាក់នោះមាន៖

ទី១-ឈ្មោះសៀម ត ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។

ទី២-ឈ្មោះ ឃៀន រ៉ី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។

ទី៣-ឈ្មោះម៉ៅ សារួន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។

ទី៤-ឈ្មោះ សំ ជា ភេទស្រី អាយុ៤០ឆ្នាំ

ទី៥-ឈ្មោះសឿន សុផល ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល

ទី៦-ឈ្មោះសល់ រតនា ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។

ទី៧-ឈ្មោះហុកថាង សេង ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។

ទី៨-ឈ្មោះ ព្រុំ ម៉ន ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិ សែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយ-អំពិល។

ជាមួយនឹងការបង្ក្រាបវង់ល្បែងនេះ សមត្ថកិច្ចបានដកហូតមេអាប៉ោង១គ្រាប់ ចាន១ គម្រប១ កម្រាលចាក់១ ហើយបញ្ជូនទាំងវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាន។

ចំណែកក្រុមអ្នកលេងល្បែងត្រូវបានអប់រំ និងធ្វើកិច្ចសន្យាឱ្យឈប់ប្រព្រឹត្តល្បែងស៊ីសងជាបន្តទៀត ហើយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ៕

RELATED ARTICLES