Friday, March 29, 2024
Homeតារាខ្មែរអាឡិច ចាន់ត្រា មិនទៅទេ សុខចិត្តចោលលុយរាប់មុឺនដុល្លារ

អាឡិច ចាន់ត្រា មិនទៅទេ សុខចិត្តចោលលុយរាប់មុឺនដុល្លារ

តារាចម្រៀងនិងសម្តែង លោកអាឡិច ចាន់ត្រា បានឱ្យដឹងថា ការមមាញឹកក្នុងស្រុកខ្លាំងពេកធ្វើឱ្យលោកបង្ខំចិត្តលុបចោលគម្រោងចេញទៅច្រៀងសម្តែងនៅប្រទេសញូហ្សេឡែន នៅអំឡុងខែមីនា ខាងមុខនេះហើយ ដែលអាចលើកទៅឆ្នាំក្រោយៗវិញ។

តារាដែលមានត្រេមុខដូចកូនកាត់បរទេសរូបនេះ អះអាងដែរថា មិនមែនតែញូហ្សេឡែន មួយទេ គឺនៅមានបណ្តារប្រទេសផ្សេងៗទៀត ដូចជា អាមេរិក, បារាំង, កាណាដា និងអូស្ត្រាលី ជាដើម ចង់ឱ្យលោកទៅច្រៀងសម្តែងនៅទីនោះរយៈពេលខ្លីៗដែរ ប៉ុន្តែ លោកមិនអាចចេញទៅបានដូចគ្នាដោយសារតែអាជីពសិល្បៈនៅក្នុងស្រុក រវល់ក្នុង១ខែៗពេញតែម្តង។

អាឡិច ចាន់ត្រា អះអាងថា “ខាង​ Sponsor បានទាក់ទងមកខ្ញុំឱ្យទៅច្រៀងនៅញូហ្សេឡែន ហ្នឹងចំនួន២សប្តាហ៍ ហើយមាន៣Show ដែលត្រូវសម្តែង។ ដំបូងខ្ញុំបានយល់ព្រមជាមួយគេហើយ ប៉ុន្តែក្រោយមកខ្ញុំលុបចោលវិញ ព្រោះតែនៅក្នុងស្រុករវល់ខ្លាំងពេក។ និយាយទៅរវល់មែនទែន សឹងតែរកពេលឡើងឆាកទូរទស្សន៍មិនបានផង។ ចំណែកក្រុមហ៊ុនកម្សាន្តរបស់ខ្ញុំវិញ ឆ្នាំនេះនិយាយពីថា ចេញសឹងរាល់ថ្ងៃ ហើយចម្លែកមែន ព្រោះអតិថិជនសម្រុកមកច្រើនតែម្តង”។

អាឡិច ចាន់ត្រា ដែលថា រវល់សឹងតែគ្មានពេលដេកពួននេះកាន់តែមានជីវភាពរីកចម្រើនយ៉ាងលឿនរហ័សផងដែរ នៅរយៈពេលចុងក្រោយនេះ ដោយមានផ្ទះ២ទៅ៣កន្លែងផ្សេងគ្នា និងជិះរថយន្តទំនើប២គ្រឿង ឆ្លាស់គ្នាគឺ Lexus RX450 និង BMW។

យ៉ាងណា អាឡិច ចាន់ត្រា ដែលថា មានម្ចាស់បេះដូងទៅហើយនោះ នៅមិនទាន់គិតគូររឿង គម្រោងចូលរោងការទេ ខណៈដែលកន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមថា ប្រុសសង្ហារូបនេះមានប្រុសៗតាមស្នេហ៍ច្រើនជាងស្រីទៅវិញ។

ប៉ុន្តែ អាឡិច ថា រូបគេកំពុងស្វែងយល់ទៅលើនារីម្នាក់ដែលមិនមែនជាអ្នកនៅក្នុងចង្កោមសិល្បៈឡើយ។ ប៉ុន្តែគេមិនដែលឃើញអាឡិច ចាន់ត្រា បណ្តើរនារីដែលរស់នៅបរទេសនោះម្តងណាឡើយ ហេតុនេះហើយបានជាធ្វើឱ្យគេនៅតែសង្ស័យថា អាឡិច នៅតែមិនទាន់ច្បាស់លាស់ជាមួយស្រីនោះ១០០% ទេ៕

RELATED ARTICLES