Thursday, April 25, 2024
Homeព័ត៌មានជាតិអែន ឌី ស្អិតល្មួតពេជ្រ អាវីហ្សា ត្រៀមបញ្ចេញបទចម្រៀង៤បទ មុនចូលឆ្នាំចិន

អែន ឌី ស្អិតល្មួតពេជ្រ អាវីហ្សា ត្រៀមបញ្ចេញបទចម្រៀង៤បទ មុនចូលឆ្នាំចិន

តារាចម្រៀងអែន ឌី ដែលទើបមកពីលម្ហែអារម្មណ៍នៅប្រទេសវៀតណាម វិញ កាលពីពេលថ្មីៗនេះ ស្រាប់តែពេលមកដល់ស្រុកវិញភ្លាម ប្រញាប់រត់ទៅឱបរឹតតារាសម្តែងសាច់សខ្ចី ពេជ្រ អាវីហ្សា ភ្លែតតែម្តង រកតែស្រីស្អាតរើខ្លួនមិនចង់រួចឡើយ។

ការស្អិតល្មួតសាជាថ្មីរវាងលោកអែន ឌី និងពេជ្រ អាវីហ្សា នៅពេលនេះ គឺពួកគេកៀកកើយគ្នា ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំចិន ដែលនឹងមកដល់នៅចុងខែមករា ឆ្នាំ២០២០នេះហើយ ខណៈដែលតារាទាំង២តុបតែងសម្លៀកបំពាក់ជាកូនកំលោះក្រមុំចិនផងដែរ។

ទោះជាយ៉ាងណា នៅពេលសួររឿងនេះ លោកអែន ឌី ថា លោកបានត្រៀមចេញបទចម្រៀងថ្មីដល់ទៅ៤បទ អំឡុងថ្ងៃបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ គឺមានដូចជាបទ “ស្នេហ៍ផ្អែមដូចទឹកឃ្មុំ”, “ផ្ការោយមុនរដូវ”, “ស្រលាញ់អូនមិនស្តាយក្រោយ” និងបទ “ស្នេហ៍ក្នុងសុបិន”។

អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានឱ្យដឹងដែរថា ចំពោះបទទាំង៤នេះ លោកបានជ្រើសយកដៃគូចាស់ ពេជ្រ អាវីហ្សា សម្តែងរួមគ្នាតែម្តង។ លោកថា អាវីហ្សា ជាដៃគូដ៏យល់ ចិត្តម្នាក់ សម្តែងងាយដាក់អារម្មណ៍ត្រូវគ្នា ហេតុនេះហើយពេលដែលមានបទចម្រៀងថ្មីៗ លោកតែងតែហៅតារាសាច់សខ្ចីដូចបណ្តូលចេករូបនេះ ថតជាមួយគ្នា គឺមិនដែលមើលរំលងនោះទេ។

ទោះជាយ៉ាងណា តាមរយៈការដែលលោកអែន ឌី ឱបរឹតពេជ្រ អាវីហ្សា ប្រឡេះមិនចេញនេះ ធ្វើឱ្យមានការលើកឡើងថា ម្ចាស់បទ “នឹកបង៥០%” រូបនេះ ប្រាកដជាក្តៅសាច់ពិបាកទប់អារម្មណ៍ជាមួយសម្រស់អាវីហ្សា ជាមិនខាន បើស្អិតល្មួតគ្នាដល់ម៉្លឹងៗនោះ។

ប៉ុន្តែ លោកអែន ឌី បែរជាថា លោកចាត់ទុក អាវីហ្សា ជាមិត្តរួមអាជីព ឬជាប្អូនស្រី ហេតុនេះហើយ មិនឱ្យមានអារម្មណ៍ច្របូកច្របល់ផ្តេសផ្តាសនោះកើតឡើងងាយៗឡើយ ទោះជានាងម៉ីម៉ី (អាវីហ្សា) សិចស៊ីដល់កំពូលយ៉ាងណាក៏ដោយ៕

RELATED ARTICLES