Wednesday, April 24, 2024
Homeព័ត៌មានជាតិកូនប្រុសលោកអនុប្រធានពន្ធនាគារខេត្តកណ្តាល និងបក្ខពួក សមត្ថកិច្ចឃាត់ខ្លួន ដកហូតថ្នាំញៀន

កូនប្រុសលោកអនុប្រធានពន្ធនាគារខេត្តកណ្តាល និងបក្ខពួក សមត្ថកិច្ចឃាត់ខ្លួន ដកហូតថ្នាំញៀន

កណ្តាល ៖ ជនសង្ស័យ៣នាក់ មុខសញ្ញាចែកចាយគ្រឿងញៀន ក្នុងនោះ ម្នាក់ត្រូវគេស្គាល់ថាជាកូនអនុប្រធានពន្ធនាគារខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបនិងឃាត់ខ្លួន រួមជាមួយថ្នាំញៀនជាច្រើនកញ្ចប់។

ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ឈ្មោះបែសថាន្នី ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោកវរសេនីយ៍ត្រី ឃុត សុធា អធិការរងទទួលផែនគ្រឿងញៀនៃអធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យយទាំង៣នាក់ដែលត្រូវឃាត់ខ្លួននេះ រួមមាន ៖

ទី១. ឈ្មោះនីម ម៉ានិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជានិស្សិត រស់នៅភូមិក្រពើហាសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគេស្គាល់ថាជាកូនអនុប្រធានពន្ធនាគារខេត្តកណ្តាល

ទី២. ឈ្មោះទួត សុវណ្ណពិសិដ្ផ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល

ទី៣. ឈ្មោះ ហង់ ស្រីការ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបម្រើការងារក្នុងខារ៉ាអូខេ ស្នាក់នៅផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបន្តថា នៅក្នុងប្រតិបត្តិការនោះ មានការចូលរួមពីកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ បានសហការជាមួយកម្លាំងព្រហ្មទណ្ឌ និងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី បានចេញល្បាតនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ពេលមកដល់មុខសាលាប៊ែលធី ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ស្រាប់តែជួបជនសង្ស័យឈ្មោះនីម ម៉ានិត ក៏ហៅឈប់ រួមឆែកឆេររកឃើញថ្នាំញៀនចំនួន១កញ្ចប់តូច ក៏នាំមកអធិការដ្ឋានក្រុងតាខ្មៅដើម្បីសួរនាំតែម្តង ។

សមត្ថកិច្ចបន្តទៀតថា ក្រោយពេលសួរនាំ សមត្ថកិច្ចបានដឹកនាំកម្លាំងទៅឃាត់ខ្លួនជនសង្ស័យឈ្មោះទួត សុវណ្ណពិសិដ្ឋ និងឈ្មោះ ហង់ ស្រីការ ដែលកំពុងស្នាក់នៅក្នុងបន្ទប់១១០ ផ្ទះសំណាក់ឈ្មោះបែសថាន្នី នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចបានដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ម៉ាទឹកកកចំនួន៣កញ្ចប់ធំតូច ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ ថង់សម្រាប់វេចច្ចប់មួយចំនួន ទូរស័ព្ទ១គ្រឿង ម៉ាកណូគាអិនចុចពិល ដែកកេះចំនួន៣ ជញ្ជីងសម្រាប់ថ្លឹងចំនួន១ ម៉ូតូ១គ្រឿង ម៉ាក Suzuki nex ពណ៌ទឹកក្រូច ពាក់ស្លាកលេខ 1HQ-4031 លុយចំនួន៤៩,០០០រៀល និងកាបូបដៃសម្រាប់ដាក់ថ្នាំញៀនចំនួន១។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ទួត សុវណ្ណពិសិដ្ផ បានសារភាពថា ថ្នាំញៀននេះរូបគេពិតជាបានទិញពីបុរសម្នាក់នៅម្តុំក្តាន់ពីរ រាជធានីភ្នំពេញ ក្នុងតម្លៃ៥០០ដុល្លារ រួចហើយក៏លក់បន្តទៅឲ្យឈ្មោះនីម ម៉ានិត រួចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅពេលនេះតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនសង្ស័យទាំង៣នាក់ ទៅកាន់ស្នងការខេត្តកណ្តាល បន្តនីតិវិធី៕

RELATED ARTICLES