Tuesday, April 16, 2024
Homeតារាខ្មែរឆ័យលី ដាឡែន មិនលាក់លៀម ចង់បានប្ដីទៀត ព្រោះតែ...

ឆ័យលី ដាឡែន មិនលាក់លៀម ចង់បានប្ដីទៀត ព្រោះតែ…

អ្នកនាងឆ័យលី ដាឡែន បានប្រារព្ធធ្វើខួបកំណើតគម្រប់អាយុ៤០ឆ្នាំ នៅហាងវីហ្វ្រេន បឹងត្របែក កាលពីរាត្រីថ្ងៃទី១៧ ខែកុម្ភៈ ដោយមានភ្ញៀវជាតារាសិល្បកររួមអាជីព ព្រមទាំងមិត្តភក្ដិជាខ្មែរ-ឥស្លាមជាច្រើនបានចូលរួមអបអរអ្នកមេម៉ាយកូន១រូបនេះ។

ឆ័យលី ដាឡែន បានធ្វើពិធីជប់លៀង១៥តុ ហើយស្រាប់តែភ្ញៀវសម្រុកមកលើសចំនួន រហូតដល់ណែនគ្មានកន្លែងអង្គុយតែម្ដង។ យ៉ាងណា គេមិនឃើញមានមុខអតីតស្វាមីនាង លោកឧត្តម ស៊ីដារ៉ា និងកូនប្រុសនាងក្នុងកម្មវិធីនោះទេ។

ឆ័យលី ដាឡែន ថា កម្មវិធីរបស់នាងមិនជាធំដុំណាស់ណាទេ ហើយខួបឆ្នាំនេះគម្រប់អាយុ៣៩ឈានចូល៤០ឆ្នាំហើយ។ នាងថា អតីតប្ដីនិងកូនប្រុសមិនបានចូលរួមទេ ប៉ុន្តែទំនាក់ទំនងរវាងនាងនិងប្ដីចាស់ពេលនេះធម្មតា គឺមិនមានគំនុំគ្នាជាមួយគ្នាឡើយ។

ឆ្លើយតបសំណួរថា តើឆ័យលី ដាឡែន ចង់បានប្ដីទៀត ឬលែងយកប្ដីអស់១ជីវិតនោះ នាងថា មិនអាចរស់នៅម្នាក់ឯងរហូតបានទេ គឺត្រូវតែយកប្ដីថ្មីទៀត ប៉ុន្ដែមិនមែនរៀបការឆាប់ៗបានទេ ព្រោះទើបលែងប្ដីថ្មីៗពេក អីចឹងរង់ចាំពេលវេលាយូរឆ្នាំជាងនេះបន្ដិចសិន។

ដាឡែន មិនបង្ហើបឲ្យដឹងថា អនាគតស្វាមីរបស់នាងជាប្រុសក្នុងស្រុកឬក្រៅស្រុកឡើយ ប៉ុន្ដែមិត្តភក្ដិរបស់នាងបង្ហើបថា ដាឡែន ស្រលាញ់តែប្រុសក្មេងៗទេ។

ឆ័យលី ដាឡែន បានរៀបការជាមួយលោកឧត្តម ស៊ីដារ៉ា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ នៅខេត្តបាត់ដំបង និងបានធ្វើពិធីកាត់ចំណងដៃនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ នៅភ្នំពេញ។ ចំណងស្នេហាជាង៤ឆ្នាំនេះ ដាឡែន ទទួលបានកូនប្រុសម្នាក់អាយុជាង៣ឆ្នាំ ហើយពេលនេះកូនបានចំណែកទៅខាងអតីតប្ដីនាង។

ឆ័យលី ដាឡែន បានឲ្យដឹងថា មុនធ្វើខួបកំណើតនេះ នាងបានថតរឿង ”ព្រហ្មលិខិតដុះស្លាប” របស់ផលិតកម្មថោន ហើយនៅមុនចូលឆ្នាំខ្មែរ ខាងមុខនេះ នាងត្រៀមចេញទៅច្រៀងសម្ដែងនៅប្រទេសកាណាដា រយៈពេលខ្លីផងដែរ៕

RELATED ARTICLES