Friday, March 29, 2024
Homeព័ត៌មានជាតិឈ្មួញជើងខ្លាំងប្រើឡានស្លាកលេខ ខ.ម ដឹកឈើ អត់ង្គើដល់អាជ្ញាធរបន្តិច

ឈ្មួញជើងខ្លាំងប្រើឡានស្លាកលេខ ខ.ម ដឹកឈើ អត់ង្គើដល់អាជ្ញាធរបន្តិច

ខេត្តសៀមរាប ៖ ឈ្មួញឈើម្នាក់ដែលគេស្គាល់ច្បាស់ថា ជាមន្ត្រីយោធាដែលតែងតែយករថយន្តពាក់ស្លាកលេខខេមរភូមិន្ទ យកមកដឹកឈើជារៀងរាល់ថ្ងៃ ដោយដឹកចេញពីទំនប់ខ្នុរឆ្លងកាត់ស្រុកស្វាយលើ តែមិនដែលឃើញសមត្ថកិច្ចណាបង្ក្រាបសោះ។

ជាក់ស្តែង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកសារព័ត៌មានបានធ្វើដំណើរឆ្លងកាត់ក្នុងតំបន់ខាងលើ ក៏បានឃើញរថយន្តម៉ាក Ford ដែលមានពាក់ស្លាកលេខខេមរភូមិន្ទ 2-5576 ដែលបានដឹកឈើពេញស្មើទ្រុងខាងក្រោយតែម្តង។

ប្រជាពលរដ្ឋបានសំណូមពរដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋបាលព្រៃឈើស្រុកស្វាយលើ និងរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដែលមានលោកម៉ុង ប៊ុនលីម ជាប្រធានសូមមានវិធានការដល់បុរសខ្លាំងខាងលើនេះផង ដើម្បីឱ្យអ្នកផ្សេងទៀត ក៏ដូចជាមហាជនបានឃើញថា តើលោកម៉ុង ប៊ុនលីម រដ្ឋបាលព្រៃឈើខេត្តខ្លាំងជាង ឬក៏មន្ត្រីយោធាដឹកឈើរូបនេះខ្លាំងជាង។

ក្នុងនោះដែរ អ្នកសារព័ត៌មានក៏សូមសំណូមពរដល់ក្រសួងការពារជាតិ សូមមានវិធានការទៅលើរថយន្តដែលពាក់ស្លាកលេខ ខ.ម នេះផង ព្រោះថារថយន្តដែលពាក់ស្លាកលេខក្រសួង គឺសម្រាប់តែប្រើការងារបម្រើឱ្យក្រសួងប៉ុណ្ណោះ មិនមែនយកមកដឹក ឬរកស៊ីបទល្មើសបែបនេះឡើយ៕

RELATED ARTICLES