Tuesday, April 16, 2024
Homeព័ត៌មានអន្តរជាតិសត្វនេះហើយ ដែលអ្នកវិទ្យាសាស្ត្រសុខភាពចិន ថា ជាដើមហេតុនាំឱ្យមានជំងឺកូរ៉ូណា

សត្វនេះហើយ ដែលអ្នកវិទ្យាសាស្ត្រសុខភាពចិន ថា ជាដើមហេតុនាំឱ្យមានជំងឺកូរ៉ូណា

យោងតាមអ្នកវិទ្យាសាស្ត្រសុខភាពចិន បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ថា សត្វ Pangolin ដែលជាអម្បូរសត្វពង្រូល គឺជាដើមហេតុនាំឱ្យមានជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណាវីរុស។

ក្រុមអ្នកស្រាវជ្រាវប្រចាំសាកលវិទ្យាល័យកសិកម្ម ភាគខាងត្បូងប្រទេសចិន បានបញ្ជាក់ថា ថនិកសត្វអម្បូរពង្រូល អាចបណ្តាលឱ្យឆ្លងមេរោគចង្រៃនេះ។ ទោះជាយ៉ាងណាក្តី នៅក្នុងសេចក្តីថថ្លៃងការណ៍របស់អ្នកស្រាវជ្រាវទាំងនោះមិនបានឱ្យដឹងលម្អិតទេ។

ទីផ្សារសត្វព្រៃរបស់ទីក្រុងវូហាន ត្រូវបានគេជឿជាក់ថា តែងតែបង្កឱ្យមានជឺងឺប្លែកៗ ដូចជាកាលពីឆ្នាំទៅមិញ ក៏មានជំងឺឆ្លងពីសត្វប្រចៀវផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ករណីវីរូសកូរ៉ូណា បានសម្លាប់មនុស្សឡើងដល់៦៣៨នាក់ អ្នកផ្ទុកមេរោគឡើងដល់៣១៤៨១នាក់៕

កែសម្រួលដោយ ៖ ដេត
ប្រភពពី ៖ AFP

RELATED ARTICLES