Thursday, March 28, 2024
Homeតារាខ្មែរសម ម៉ាណា ផ្អាកប្រឡូកសិល្បៈ១០ឆ្នាំ វិលមកវិញ នៅតែស្រស់ស្អាត

សម ម៉ាណា ផ្អាកប្រឡូកសិល្បៈ១០ឆ្នាំ វិលមកវិញ នៅតែស្រស់ស្អាត

តារាសម្ដែងនិងបង្ហាញម៉ូដ កញ្ញាសម ម៉ាណា បានបាត់មុខពីការសកម្មភាពសិល្បៈជាច្រើនឆ្នាំមកហើយ បន្ទាប់ពីមានព័ត៌មានថា នាងបានបង្កាត់ភ្លើងស្នេហាជាមួយមន្រ្ដីធំម្នាក់យ៉ាងអាថ៍កំបាំង។ ប៉ុន្ដែថ្មីៗនេះ គេបែជាឃើញស្រីស្រស់ម៉ាណា វិលមករកអាជីពចាស់វិញ តាមរយៈការថតសម្ដែង MV បទ ”នឹកម៉ែ” របស់តារាចម្រៀងយ៉ែម សំអូន។

ការបង្ហាញខ្លួនជាថ្មីនេះ សម ម៉ាណា នៅតែមានរូបសម្រស់គួរឲ្យទាក់ទាញនៅឡើយ គឺរូបឆោមមិនទាន់ធ្លាក់ចុះខ្លាំងនោះទេ បើទោះជាពេលនេះនាងមានវ័យច្រើនបន្ដិចក្ដី។ ដោយឡែក មុននឹងសម្រេចចិត្តបង្ហាញខ្លួនឡើងវិញនេះ ម៉ាណា ក៏បានទៅចូលរួមមង្គលការអ្នកនាងសូ អេណា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ដែរ ដោយនាងបានអះអាងថា មិនបោះបង់អាជីពចាស់ទេ ហើយពេលនេះដូចការសន្យាមែន គឺម៉ាណា ពិតជាមិនដាច់អាល័យមែន។

សម ម៉ាណា ស្ថិតក្នុងចំណោមតារាដែលបាត់ខ្លួនពីអាជីពសិល្បៈជាច្រើនឆ្នាំ ទើបវិលវិញ មានដូចជា អ្នកនាងឡាយ លក្ខិណា , ឌុច សុភា និងស៊ិន ឧត្តមផល្លា ជាដើម។

ដោយឡែក ម៉ាណា វិញ មានព័ត៌មានថា ការវិលវិញរបស់នាងនៅពេលនេះ មិនមែននាងធ្លាក់ខ្លួននោះទេ ប៉ុន្ដែការមកថតសម្ដែងជាថ្មី គ្រាន់តែដើម្បីកុំឲ្យអផ្សុកប៉ុណ្ណោះ។

ប្រភពបានឲ្យដឹងថា ម៉ាណា មានគូស្នេហ៍ដែលអាចផ្គត់ផ្គង់នាងគ្រប់បែបយ៉ាង ដោយមិនចាំបាច់ពឹងផ្អែកលើការរកលុយល្អិតអាជីពសិល្បៈទៀតទេ ហើយកន្លងមកគេឃើញនាងជិះរថយន្ដទំនើបៗ ផ្លាស់ប្ដូរគ្នាជាបន្ដបន្ទាប់ទៀតផង។

យ៉ាងណា ជុំវិញនៃភាពហ៊ឺហារបស់សម ម៉ាណា នោះ គេមិនដឹងថា តើនាងកំពុងរស់នៅហ៊ឺហាដោយរីករាយ ឬមួយក៏នាងជួបទុក្ខស្នេហ៍ដូចតារាខ្លះ ដែលរស់នៅហ៊ឺហាក្នុងទ្រុងស្នេហ៍ ប៉ុន្តែបែរជារើខ្លួនមិនរួច ព្រោះតាំងពីបាត់ខ្លួនជាច្រើនឆ្នាំមក ម៉ាណា មិនដែលបង្ហាញមុខគូស្នេហ៍ជាសាធារណៈម្ដងណាឡើយ។

សម ម៉ាណា ជាតារាដែលជ្រើសផ្លូវសាងស្នេហ៍មិនបើកចំហទេ ទើបធ្វើឲ្យមានការសង្ស័យថា គូស្នេហ៍របស់នាងមិនមែនជាបុរសនៅទំនេរឡើយ៕

RELATED ARTICLES