Friday, April 19, 2024
Homeតារាខ្មែរស្រីស្អាតសិចស៊ីថា ស្តាប់សម្តីសម្តេចហ៊ុន សែន ចង់ខ្យល់ចាប់

ស្រីស្អាតសិចស៊ីថា ស្តាប់សម្តីសម្តេចហ៊ុន សែន ចង់ខ្យល់ចាប់

ភ្នំពេញ ៖ ស្រីស្អាតសិចស៊ី ថៃ ស្រីនាង ជាអ្នករកស៊ីលក់ផលិតផលតាមអនឡាញ ដែលមុននេះធ្លាប់ធ្លាយរឿងប្តីវ៉ៃ១៣០ដង ដោយសារការប្រចណ្ឌរឿងនាងថតរូបសិចស៊ីបង្ហោះលក់សម្លៀកបំពាក់ និងផលិតផលថែរក្សាសម្រស់នោះ បានលើកឡើងថា បន្ទាប់ពីនាងបានស្តាប់ប្រសាសន៍សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ “ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី” ដែលធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០២០ បញ្ជាឱ្យចាត់វិធានការលើអ្នកលើស្ត្រីដែលបានថតរូបអាសអាភាសហើយបែកធ្លាយ រួមទាំងស្ត្រីដែលស្លៀកពាក់សិចស៊ីផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញតាមបណ្តាញសង្គមនោះ ធ្វើឱ្យនាងចង់ខ្យល់ចាប់តែម្តង ព្រោះបើសម្តេចចាត់វិធានការរឿងនេះ នាងមានតែដូរមុខរបរថ្មីទៀតហើយ។

ជាមួយនេះ ស្ត្រីរូបនេះបានស្នើសម្តេចនាយករដ្ឋមន្ត្រី ជួយសេងរ៉ូបរបស់នាងផង ព្រោះនៅសល់ច្រើនណាស់ មិនទាន់បានថតផ្សាយលក់ទេ។

ស្រីស្អាតថៃ ស្រីនាង បានសរសេរក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ថា “ឈឺក្បាលណាស់ ចង់ផឹកកាត់សាញ តែមានតាគោក ខ្វះទឹក គិតម៉េចឥឡូវ? ស្តាប់ប្រសាស៍សម្តេច ហើយចង់ខ្យល់ មើលទៅត្រូវដូរមុខរបរទៀតហើយខ្ញុំ

សម្តេចអើយសម្តេច ជួយសេងរ៉ូបខ្ញុំខ្លះទៅ យកទៅទុកក៏បានដែរ បើសល់ច្រើនម៉្លឹងៗ បានលុយឯណាសងគេ លោកអើយលោក ឆ្កួត ងាប់ឥឡូវហើយខ្ញុំ ពេលនេះមានតែស្រាទេ យល់ចិត្តខ្ញុំ”។

គួរបញ្ជាក់ថា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ “ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី” ដែលធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យចាត់វិធានការលើស្ត្រីដែលបានថតរូបអាសអាភាស ហើយបែកធ្លាយរួមទាំងស្ត្រីដែលស្លៀកពាក់សិចស៊ីផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញតាមបណ្តាញសង្គម ដែលនាំឱ្យប៉ះពាល់ដល់សីលធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។

ថ្លែងក្នុងកិច្ចប្រជុំនោះ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើល និងចាត់វិធានការដល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថតនិងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន ព្រោះនេះពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយ កម្ពុជា ក៏គ្មានច្បាប់ឱ្យធ្វើបែបនោះឡើយ។

ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានព្រមានចាត់វិធានការអ្នកដែលផ្សព្វផ្សាយលក់ ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់សិចស៊ីជ្រុល ហើយធ្វើការ Live លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលនេះក៏ជាការប៉ះពាល់ដល់តម្លៃសីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ៕

RELATED ARTICLES