Thursday, March 28, 2024
HomeកីឡាជាតិRIO FERDINAND បង្ហាញខ្លួនគាំទ្រតាមអនឡាញ ក្នុងវគ្គផ្តាច់ព្រ័ត្រដ៏រំភើបអស្ចារ្យនៃព្រឹត្តិការណ៍ TIGER STREET FOOTBALL នាចុងសប្តាហ៍នេះ

RIO FERDINAND បង្ហាញខ្លួនគាំទ្រតាមអនឡាញ ក្នុងវគ្គផ្តាច់ព្រ័ត្រដ៏រំភើបអស្ចារ្យនៃព្រឹត្តិការណ៍ TIGER STREET FOOTBALL នាចុងសប្តាហ៍នេះ

រាជធានីភ្នំពេញ ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងរយៈពេល៨ ឆ្នាំជាប់ៗគ្នា នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football ដែលបាននាំមកជាថ្មីម្តងទៀតនូវសកម្មភាពប្រកួតដ៏ស្វិតស្វាញខ្លាំងក្លានៅលើទីលានកីឡាហ្វូតសាលដ៏ល្បីល្បាញនៅក្នុងខេត្តក្រុង ចំនួន៨ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានជាង ៦៧៧ក្រុម និងកីឡាករជាង៤៧៣៩នាក់ចូលរួមប្រកួតគាំទ្រយ៉ាងច្រើន​ ក្នុងឆ្នាំ២០២០ ដ៏អស្ចារ្យនេះ។

ព្រឹត្តិការណ៍ Tiger Street Football កាន់តែធំនិងអស្ចារ្យដែលទទួលបានការពេញនិយមនៅតំបន់អាស៊ីអាគ្នេយ៍ រួមមាន ប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។

នេះជាទីលានមួយដែលផ្តល់ឱកាសសម្រាប់យុវជនដែលមានទេពកោសល្យក្នុងស្រុក ដើម្បីបញ្ចេញសមត្ថភាពជំនាញ និងសេចក្តីក្លាហានរបស់ខ្លួន   ដើម្បីសម្រេចនូវមហិច្ឆិតា និងក្តីសុបិន្តរបស់ខ្លួន។ មានក្រុមកីឡាកឆ្នើមចំនួន៦៤ក្រុមចូលរួមប្រកួតប្រជែងមកដណ្តើមពានរង្វាន់ក្នុងវគ្គផ្តាច់ព្រ័ត្រ។

កាន់តែអស្ចារ្យនោះ គឺការប្រកួតផ្ទាល់រវាងក្រុមជើងឯក Tiger Street Football ឆ្នាំ២០២០ និងកីឡាករបាល់ទាត់ថ្នាក់ជាតិជាមួយតារាសម្តែងដ៏ល្បីរួមគ្នាជាក្រុម មានការលេងហ្គេមបាល់ទាត់សប្បាយសប្បាយជាច្រើន ដើម្បីទទួលបានសម្ភារៈកីឡាស្អាតៗ មានការបោះពុម្ពឈ្មោះលើអាវកីឡាយកភ្លាមៗ និងការផ្តល់ជូនបទពិសោធន៍ដ៏អស្ចារ្យក្នុងក្លឹបទឹកកក Tiger Crystal Igloo មានគំនូរសិល្បៈគូរភ្លាមៗនៅបាល់ ជាពិសេសមានកាន់តែក៏ក្រើកមានការប្រគំតន្ត្រីរយៈពេល ៣ថ្ងៃ ចូលរួមដោយកំពូលតារាល្បីៗជាច្រើនរូប ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី0១ ខែមីនា ឆ្នាំ២០២០។

ព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ២០២០ មានការគាំទ្រពីវីរៈបុរសបាល់ទាត់របស់ប្រទេសអង់គ្លេស គឺលោក Rio Ferdinand ដែលបំពេញតួនាទីជាអ្នកតំណាងផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ហើយលោកត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់ដែលបានឈ្នះពានរង្វាន់ជាច្រើន និងជាខ្សែការពារដ៏ឆ្នើមផងដែរ។

លោក Rio Ferdinand នឹងចូលទស្សនាវគ្គផ្តាច់ព្រ័ត្រនេះតាមអនឡាញ ហើយមានប្រសាសន៍ថា “ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលខ្ញុំមិនអាចចូលរួមផ្ទាល់ជាមួយអ្នកទាំងអស់គ្នា នាចុងសប្តាហ៍នេះ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Tiger Street Football។ ដោយសារមានការរីករាលដាលនូវមេរោគកូរ៉ូណាថ្មីទូទាំងពិភពលោក ខ្ញំបានសម្រេចចិត្តជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសក្រៅ”។

លោក Rio Ferdinand បន្តថា “ខ្ញុំទន្ទឹងរង់ចាំមកទស្សនាប្រទេសកម្ពុជា ជាលើកដំបូងសម្រាប់រូបខ្ញុំក្នុងថ្ងៃណាមួយ និងចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយខ្ញុំសូមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងសុំការអធ្យាស្រ័យ និងការយោគយល់ពីបងប្អួនទាំងអស់ដែលចូលរួមក្នុងកម្មវិធីនេះ”។

Rio Ferdinand បន្តទៀតថា “ខ្ញុំសូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនមិត្តអ្នកគាំទ្រទាំងអស់នៅកម្ពុជា ដែលបន្តគាំទ្ររូបខ្ញុំ និងការយោគយល់របស់អ្នក ខ្ញុំសូមកោតសរសើរ និងសូមជូនពរកីឡាករទាំងអស់មានសំណាងល្អក្នុងការប្រកួតខាងមុខនេះ។ ខ្ញុំទន្ទឹងរងចាំទស្សនាកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនេះនៅលើទំព័រហ្វេសប៊ុករបស់ស្រាបៀរថៃហ្គ័រ ហើយសង្ឃឹមថា នឹងមានឱកាសម្តងទៀតមកទស្សនាប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ ដោយមានការគាំទ្រពីស្រាបៀរថៃហ្គ័រ”។

លោក Rio Ferdinand នឹងមានវត្តមានគាំទ្រការប្រកួតនេះពីចម្ងាយតាមអនឡាញ ដើម្បីបង្ហាញសេចក្តីសាទរគាំទ្រកីឡាករបាល់ទាត់ និងបង្ហាញពីការប្តេជ្ញាចិត្តមោះមុតរបស់ខ្លួនចំពោះព្រឹត្តិការណ៍ Tiger Street Football ជាទីលានមួយសម្រាប់ពួកគេបញ្ចេញសមត្ថភាព និងការតាំងចិត្តដ៏មោះមុតក្នុងការសម្រេចនូវមហិច្ឆិតា និងក្តីស្រមៃរបស់ខ្លួន។

លោកនឹងចូលរួមវគ្គសម្ភាសន៍ផ្ទាល់ជាមួយអ្នកសារព័ត៌មានក្នុងស្រុក ធ្វើឡើងនៅថ្ងៃសុក្រ ទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៦:៣០ល្ងាច ( ១១ព្រឹកតាមម៉ោងតំបន់GMT)។ លោកក៏នឹងចូលរួមក្នុងការធ្វើវីដេអូដែលបង្ហាញសារគាំទ្រដល់ក្រុមកីឡាករចំនួន៦៤ ក្រុមចុងក្រោយ ដែលបានឈានទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកកៅអីជាក្រុមកំពូលឈ្នះពានជើងឯក និងអបអរសាទររដូវកាលឆ្នាំដ៏អស្ចារ្យមួយទៀត សម្រាប់ព្រឹត្តិការណ៍ Tiger Street Football ប្រចាំឆ្នាំ។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ២០២០ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH (http://www.facebook.com/TigerBeerKH).

RELATED ARTICLES