Thursday, April 25, 2024
Homeព័ត៌មានជាតិគូដណ្តឹង១គូ នៅសល់១០ថ្ងៃចូលរោងការ ភ័យខ្លាចកូវីត១៩ រំសាយមង្គលការ

គូដណ្តឹង១គូ នៅសល់១០ថ្ងៃចូលរោងការ ភ័យខ្លាចកូវីត១៩ រំសាយមង្គលការ

គូដណ្តឹង១គូ នៅសល់តែ២សប្តាហ៍ទៀតចូលរោងការ ស្រាប់តែពួកគេបានព្រមព្រៀងគ្នារំសាយមង្គលការចោលវិញ ព្រោះដើម្បីរក្សាសុខភាពភ្ញៀវកិត្តិយសដែលបានចូលរួម ព្រោះពេលនេះនៅកម្ពុជា ត្រូវបានជំងឺកូវីត១៩ វាយលុក ដែឡធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងមិនហ៊ានចូលរួមកម្មវិធីជួបជុំនានា។

គូដណ្តឹងវ័យក្មេង១គូនេះ ខាងកំលោះមានឈ្មោះហេង វ៉ាន់សៀង និងកូនក្រមុំមានឈ្មោះសុខ ស្រីមុំ។ មង្គលការពួកគេនឹងត្រូវប្រារព្ធនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅគេហដ្ឋានខាងស្រី ស្ថិតក្នុងភូមិចម្ការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

បើតាមបុរសជាគូដណ្តឹងបានបង្ហោះសារថា “ក្នុងនាមខ្ញុំបាទជាម្ចាស់(Account Facebook) ផ្ទាល់សូមប្រកាសជាសាធារណៈឲ្យបានជ្រាបថា កម្មវិធីមង្គលការរបស់ខ្ញុំបាទផ្ទាល់ នៅក្នុងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ​ ខេត្តព្រះវិហារ​។

សូមជូនដំណឹង​ដល់ភ្ញៀវកិត្តយសទាំងអស់ឲ្យបានជ្រាបថា ពិធីរៀបមង្គលការរបស់យើងខ្ញុំត្រូវបានរំសាយជាបណ្តោះអាសន្ន ដើម្បីរក្សាសុខភាពនិងសុវត្ថិភាពជូនបងប្អូនពីជំងឺនាៗខាងមុខនេះ នឹងសូមជូនពរបងប្អូនទាំងអស់ ជួបតែសំណាងល្អនិងសុខសុវត្តិភាព សុខភាពល្អគ្រប់ៗគ្នា សូមអរគុណ”។

គួរបញ្ជាក់ថា នៅប្រទសកម្ពុជា មានអ្នកផ្ទុកជំងឺកូវីត១៩ ឡើងដល់ចំនួន១២នាក់ហើយ គិតត្រឹមថ្ងៃម្សិលមិញ រហូតធ្វើឲ្យរដ្ឋាភិបាលសម្រេចបិទសាលារៀនទាំងស្រុងជាបណ្តោះអាសន្ន។ ចំណែកប្រជាពលរដ្ឋខ្លះក៏មិនហ៊ានចេញទៅចូលរួមកម្មវិធីជួបជុំនានាទៀតផង៕

RELATED ARTICLES