Friday, March 29, 2024
Homeកីឡាជាតិជួបជាមួយការប្រគំតន្រ្តីយ៉ាងកក្រើកនៅក្រុងតាខ្មៅ ជាមួយស្រាបៀរថៃហ្គ័រ

ជួបជាមួយការប្រគំតន្រ្តីយ៉ាងកក្រើកនៅក្រុងតាខ្មៅ ជាមួយស្រាបៀរថៃហ្គ័រ

រាជធានីភ្នំពេញ៖ នៅ​​ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ទី​០៧​-០៨ ​ខែមីនា ឆ្នាំ​២០២០ ខាងមុខនេះ ស្រាបៀរ ថៃហ្គ័រ (CBL) នឹងរៀបចំការប្រគំតន្រ្តីដ៏ធំសម្បើមរបស់ Tiger Street Football 2020 រួមជាមួយកម្មវិធីសប្បាយជាច្រើនទៀតយ៉ាងកក្រើក និងកាន់តែពិសេសអស្ចារ្យនៅក្នុងបរិវេណទីធ្លាសួនច្បារច្រមុះជ្រូក មាត់ទន្លេក្រុងតាខ្មៅ ដើម្បីអបអរសាទរក្រុមជើងឯកម្ចាស់ពាន Tiger Street Football  2020  វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន។

​​កម្មវិធី​ពិសេសនេះនឹងមានការ​​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​​ទូរទស្សន៍​រស្មីហង្សមាស ចាប់ពី​​ម៉ោង​៨យប់​រហូតដល់ចប់កម្មវិធី ​ដោយមាន​​ការចូល​រួម​សម្តែង​​ដ៏អស្ចារ្យពី​តារា​ចម្រៀងល្បីឈ្មោះ​ជាច្រើន​រូបដើម្បីផ្តល់ការកម្សាន្តសប្បាយរីករាយជូនទស្សនិកជន មាន​ដូចជា លោកខេមរៈ សិរីមន្ត, អ្នកនាង ឱក សុគន្ធកញ្ញា, អ្នកនាងពេជ្រ សោភា, លោកណុប បាយ៉ារិទ្ធ, កញ្ញាសុខ សីឡាលីន, លោកហ្សូណូ, លោកខាត់ ជែមស៍, លោកនីកូ, លោក​ Step និងកញ្ញាឈិន ម៉ានិច្ច

ការប្រគំតន្រ្តីដ៏កក្រើកពិសេសរបស់ Tiger Street Football 2020  ដែលរៀបចំផ្តាច់មុខដោយស្រាបៀរថៃហ្គ័រ (CBL)។​ ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០ មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ ៖ www.facebook.com/TigerBeerKH.

ពិសាដោយការទទួលខុសត្រូវ៕​

RELATED ARTICLES