Saturday, April 20, 2024
Homeតារាខ្មែរមហាជនកោតសរសើរលោកព្រាប សុវត្ថិ ពេលក្រាបសំពះព្រះមហាក្សត្រ

មហាជនកោតសរសើរលោកព្រាប សុវត្ថិ ពេលក្រាបសំពះព្រះមហាក្សត្រ

គួរឲ្យកោតសរសើរ ក្រោយពេលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនរថយន្ត ISUZU និងតំណាងទូតសុច្ឆន្ទៈ គឺលោកព្រាប សុវត្ថិ ចូលក្រាបថ្ចាយបង្គំនៅក្នុងព្រះបរមរាឆជវាំងនោះ គេសង្កេតឃើញកំពូលតារាចម្រៀងព្រាប សុវត្ថិ បានក្រាបបង្គំថ្វាយឱនក្បាលគោរពយ៉ាងខ្ជាប់ខ្ជួនបំផុត។

ការចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការះដ៏ខ្ពង់ខ្ពស់បំផុត គឺធ្វើឡើងកាលពីថ្អៃទី១៤ ខែមីនា ឆ្នាំ២០២០។

យោងតាមផេកឈ្មោះ Royal Du Cambodge បានបង្ហោះសរថា “ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន សប្បុរជន អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ថ្វាយតង្វាយរួមមាន អង្ករ ចំនួន១០តោន រថយន្ត ISUZU ចំនួន១គ្រឿង ដើម្បីដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ព្រះអង្គ ក្នុងការជួយសម្រាលទុក្ខលំបាកដល់ប្រជានុរាស្រ្តក្រីក្រទូទាំងប្រទេស នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង វេលាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០”។

មហាជនបានសរសើរលោកព្រាប សុវត្ថិ ថា លោកពិតជាមានចរិតលក្ចណៈគួរឲ្យគោរពនិងស្រលាញ់ណាស់ ដែលមិនគ្រាន់តែជាតារាល្បីឈ្មោះដល់កំពូលនោះទេ ប៉ុន្តែលោកចេះរៀបឬកកាយវិការទៅតាមកម្មវិធីនានា មិនថាថ្នាក់ជាតិឬអន្តរជាតិនោះទេ៕

RELATED ARTICLES