Friday, April 19, 2024
Homeព័ត៌មានជាតិលែងភ័យចូលសារមន្ទីរ!!! គោក្មេង ប៉ះស្មៅចាស់ កំលោះ២៥ រៀបការក្រមុំ៥០

លែងភ័យចូលសារមន្ទីរ!!! គោក្មេង ប៉ះស្មៅចាស់ កំលោះ២៥ រៀបការក្រមុំ៥០

ខេត្តកណ្តាល ៖ គូស្នេហ៍ខុសវ័យមួយគូបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលដោយសារតែគម្លាតអាយុស្មើកូននិងម៉ែ គឺភាគីប្រុសមានវ័យទើបតែ២៥ឆ្នាំ ចំណែកភាគីស្រីមានវ័យ៥០ឆ្នាំ ធ្វើឱ្យមនុស្សមួយចំនួនដែលធ្លាប់តែឃើញបុរសចាស់បានប្រពន្ធក្មេង ហើយហៅថា “គោចាស់ ប៉ះស្មៅខ្ចី” នោះ ចម្លែកចិត្តនឹងបុរសក្មេងម្នាក់នេះដែលចិត្តខុសពីប្រុសដទៃ មិនស្រឡាញ់ស្រីក្មេង បែរជាស្នេហ៍ស្រីចាស់ស្មើម្តាយទៅវិញ ដែលអ្នកខ្លះបង្អាប់ថា “គោក្មេង ប៉ះស្មៅចាស់”។ 

គូស្នេហ៍ខុសវ័យប្រុស២៥ឆ្នាំ ស្រីអាយុ៥០នេះ មិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា បានរៀបការយ៉ាងអធិកអធមតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពអ្នកជិតខាងបានឱ្យដឹងថា នេះជាពិធីមង្គលការពិតរវាងបុរសក្មេងជាមួយនារីចាស់ ប្រាកដមែន ពុំមែនជាការថតលេងសើចទេ ហើយគូស្នេហ៍នេះស្រឡាញ់គ្នាចិត្តនិងចិត្ត រហូតព្រមព្រៀងដឹកដៃគ្នារៀបការដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ។

បន្ទាប់ពីរូបភាពរៀបការកំលោះក្មេងប៉ះក្រមុំចាស់នេះ ត្រូវបានគេ Post និង Share ពេញបណ្តាញសង្គមហ្វេសប៊ុកមក មានអ្នក Comment ផ្សេងៗគ្នា តែភាគច្រើនសម្តែងការភ្ញាក់ផ្អើល ព្រោះកម្រឃើញប្រុសក្មេងយកប្រពន្ធចាស់ណាស់ ច្រើនតែប្រុសចាស់យកប្រពន្ធក្មេង ដែលគេហៅថា “គោចាស់ ប៉ះស្មៅខ្ចី” តែចម្លែកអីតែមួយគូនេះ បែរជា “គោក្មេង ប៉ះស្មៅចាស់” ទៅវិញ។

ដោយឡែក នារីមួយចំនួនបានលើកឡើងថាបែបនេះ ពួកនាងលែងភ័យព្រួយខ្លាចនៅសៅកែ ឬក្រមុំចាស់ទៀតហើយ ព្រោះសូម្បីស្ត្រីវ័យជាង៥០ទៅហើយ នៅឡើយមិនទាន់ហួសពេល  គឺនៅតែមានប្រុសក្មេងបេតី ព្រមស្ម័គ្ររៀបការតាមប្រពៃណី ដូច្នេះពួកនាងវ័យត្រឹម៣០-៤០ មិនភ័យខ្វះស្នេហ៍នោះទេ…៕

RELATED ARTICLES