Friday, March 29, 2024
Homeតារាខ្មែរទីបំផុត ស្រីស្អាតជីមមី ព្រមទទួលសំណើប្រុសស្អាត

ទីបំផុត ស្រីស្អាតជីមមី ព្រមទទួលសំណើប្រុសស្អាត

ពិការិនីដៃជើងស្រលន កញ្ញាម៉េង ឃុននី ហៅជីមមី បានបង្ហាញខ្លួននៅទ្រនំថ្មីជាផ្លូវការទៅហើយនោះ គឺស្ថានីយទូរទស្សន៍ MyTV មិនមែននៅហង្សមាសឡើយ។

ជីមមី បានចេញបើកឆាកនៅកម្មវិធី ”ពេញចិត្តឬអត់?” ដែលនៅក្រោមការគ្រប់គ្រងផលិតរបស់ Vj តាប៊ុយ។

ជាមួយរូបសម្រស់លេចត្រដែត និងពូកែវោហាស័ព្ទ កញ្ញាជីមមី ពិតជាគួរឲ្យទាក់ទាញខ្លាំង ពិសេសថ្វីមាត់របស់នាងតែម្ដង ប៉ុន្តែគេមិនទាន់អាចសន្និដ្ឋានបានទេថា​ តើជីមមី នឹងលេចធ្លោបានកម្រិតណា ខណៈដែលកាលនៅទ្រនំចាស់ PNN ស្រីស្អាតរូបនេះរះត្រដែតជាងពិធីការិនីរួមទ្រនំ។

Vj តាប៊ុយ ដែលជាប្រធានផលិតកម្មវិធីរបស់ MyTV បានឲ្យដឹងថា ជីមមី ពិតជាចូលស្ថានីយទូរទស្សន៍មួយនេះមែន ប៉ុន្ដែលោកមិនអាចនិយាយរឿងកុងត្រា ឬលក្ខខណ្ឌបានទេ គ្រាន់តែលោកសប្បាយចិត្តដែលបានទទួលពិធីការិនីដ៏មានសមត្ថភាពម្នាក់ទៀត រួមការងារជាមួយគ្នា។

តាប៊ុយ ថា ”ខ្ញុំបានដាក់សំណើទៅជីមមី តែមិនបានអូសទាញយកគាត់ពី PNN ទេ ព្រោះគាត់ផុតកុងត្រាហើយ។ គាត់បានទទួលយកសំណើរបស់ខ្ញុំ ហើយគាត់ចូលរួមជាមួយយើងបាន២សប្ដាហ៍ហើយ។ ពួកយើងធ្វើការស៊ីចង្វាក់គ្នាល្អ ប៉ុន្ដែខ្ញុំមិនអាចនិយាយបានទេថា គាត់កុងត្រាជាមួយប៉ុស្ដិ៍យើងប៉ុន្មានឆ្នាំនោះ ព្រោះជារឿងដែលយើងមិនចង់បញ្ចេញ។​ឥឡូវគាត់កម្មវិធី ”ពេញចិត្តឬអត់?” ហ្នឹងមួយសិន ប៉ុន្តែនៅពេលខាងមុខគាត់មានកម្មវិធីថ្មីៗទៀត គ្រាន់តែខ្ញុំមិនអាចប្រាប់បាន ដោយសារតែខ្ញុំចង់ឲ្យកម្មវិធីយើងចេញមកគេឃើញតែម្ដង”។

ជីមមី ត្រូវបានថ្នាក់ដឹកនាំ PNN ព្យាយាមលួងលោមនាងឲ្យបន្ដកុងត្រា​តែត្រូវបរាជ័យ ហើយនៅទីបំផុតនាងបានសម្រេចចិត្តទៅផ្ញើខ្លួន នៅ MyTV ខណៈដែលស្រីស្អាត និងមានសមត្ថភាពម្នាក់នេះជាមុខសញ្ញានៃទូរទស្សន៍ហង្សមាស ប៉ុន្តែនាងបែរជាផាត់ចោលទ្រនំធំនោះ ហើយមកចាប់ដៃជាមួយតាប៊ុយ ទៅវិញ។

Vj តាប៊ុយ បន្ថែមថា ”រឿងហ្នឹងខ្ញុំក៏មិនដឹងដែរថា មូលហេតុអីបានជាគាត់មិនទៅគេ ប៉ុន្តែគាត់មកយើង អាហ្នឹងទាល់តែសួរជីមមី បានដឹងច្បាស់។ ខ្ញុំសប្បាយចិត្តដែលជីមមី ទទួលសំណើរបស់ខ្ញុំ។ ប៉ុន្ដែខ្ញុំមិនអាចនិយាយពីលក្ខខណ្ឌរវាងខាងខ្ញុំ និងជីមមី បានទេ។ ប៉ុន្តែទាក់ទងការថតស្ពត ឬភាពយន្ដវិញ អាហ្នឹងនៅលើជីមមី ហើយយើងនឹងពិភាក្សាគ្នាតទៅទៀត”។

ពិធីការិនីម៉េង ឃុននី ហៅជីមមី ធ្លាប់កាន់កម្មវិធីនៅទូទស្សន៍ PNN ក្នុងកម្មវិធីតន្រ្ដី “Anchor Fun Zone” និងហុងស៊ុយបែបវិទ្យាសាស្រ្ដ ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ នាងជាពិធីការិនីម្នាក់ដែលត្រូវប៉ាន់ធ្វើពិធីការិនីតាមបណ្ដាកម្មវិធីធំៗរបស់ក្រុមហ៊ុន Agency ទាំងឡាយ ហើយនាងស៊ីថ្លៃ១កម្មវិធី ៥០០ដុល្លារ រយៈពេល៣ម៉ោង ដែលតម្លៃខ្លួននេះប្រដមប្រសងជាមួយអ្នកនាងខៀវ សានសាណា និងVjណាណា ។

ជីមមី អាចនិយាយបាន៤ភាសា គឺខ្មែរ, អង់គ្លេស , ថៃ និងចិន។ កន្លងមកស្រីស្អាតរូបនេះមិនធ្លាប់បណ្ដើរគូស្នេហ៍ជាចំហឡើយ ប៉ុន្តែនាងថា ឃើញគេមានគូស្នេហ៍ទៅដើរលេងនៅក្រៅស្រុក ចិត្តចង់បានគូដូចគេដែរ៕

RELATED ARTICLES