Thursday, April 25, 2024
Homeព័ត៌មានជាតិប្រុសរត់បាត់ នៅសល់តែនាងម្នាក់ឯងគត់ ត្រូវសមរ្ថកិច្ចឃាត់ខ្លួន

ប្រុសរត់បាត់ នៅសល់តែនាងម្នាក់ឯងគត់ ត្រូវសមរ្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកស្អាង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានចាប់ឃាត់ខ្លួន ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងដកហូតវត្ថុតាងមួយចំនួន នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅត្រង់ចំណុចរោងរបស់ឈ្មោះធី ចាន់ដារ៉ា នៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង។

ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ រួមមាន ៖

ទី១-ឈ្មោះចក់ ស្រីស្រស់ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្នភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)។

ទី២-ឈ្មោះធី ចាន់ដារ៉ា ហៅពិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន)។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងដូចជា ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៨កញ្ចប់តូច និងសម្ភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន។ ទូរស័ព្ទចំនួន១គ្រឿង ម៉ាកសាំសុង ពណ៌ស។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តអនុវត្តតាមនីតិវិធី៕

RELATED ARTICLES