Thursday, March 28, 2024
Homeតារាខ្មែរពេជ្រ ថាណា ទម្លាយពីទំនាក់ទំនងជាមួយនារីម្នាក់ គឺគ្រាន់តែជាការរាប់អានប៉ុណ្ណោះ

ពេជ្រ ថាណា ទម្លាយពីទំនាក់ទំនងជាមួយនារីម្នាក់ គឺគ្រាន់តែជាការរាប់អានប៉ុណ្ណោះ

តារាចម្រៀងថោន ពេជ្រ ថាណា បានចេញមកប្រតិកម្ម ដោយអះអាងថា នារីម្នាក់ដែលលោកបានបណ្ដើរទៅចូលរួមកម្មវិធីឡើងផ្ទះវីឡាអ្នកនាងកាតុ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ដោយម្ចាស់បទ​”មានប្រពន្ធល្អមិនចេះថែ” រូបនេះ បានអះអាងថា ស្រី្ដម្នាក់នោះមិនមែនជាគូស្នេហ៍របស់លោកទេ ប៉ុន្តែជាអ្នករាប់អានគ្នាជាង១០ឆ្នាំទៅហើយ។

តារាចម្រៀងសំនៀងក្រអួនក្រអៅរូបនេះថា លោកបានស្គាល់នារីនោះ ជាង១០ឆ្នាំមកហើយ ដែលនារីនោះអាចនិយាយបានថា រាប់អានគ្នាជាមួយលោកដូចបងប្អូនអីចឹង មិនមែនជាគូសង្សារទេ។

ថាណា ថែមបង្ហើបឲ្យដឹងថា នារីម្នាក់នោះក៏ធ្លាប់ជាអតីតតារាចម្រៀងម្នាក់ដែរ ប៉ុន្តែដោយសារគាត់មានជំងឺ​ទើបស្រកគីឡូ ហើយមើលទៅដូចជាវ័យចំណាស់បន្ដិច តែតាមពិតគាត់ទើបមានអាយុ៣៦ឆ្នាំទេ ហើយរាល់ថ្ងៃគាត់ក៏ធ្វើការនៅផលិតកម្មថោន ដែរ។

ទន្ទឹមនឹងការច្រានចោល និងថា គ្មានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ដែលបណ្ដើរជាចំហនោះ លោកពេជ្រ ថាណា ក៏បង្ហើបឲ្យដឹងថា ពេលនេះលោកមានគូស្នេហ៍ហើយ ប៉ុន្ដែគ្មានគម្រោងចូលរោងការឆាប់ៗទេ ព្រោះរង់ចាំពេលវេលាឲ្យបានសមស្របសិន។

ថាណា ថា សង្សាររបស់លោកមិនដែលប្រចណ្ឌលោកជាមួយនារីខាងលើទេ ព្រោះដឹងថា លោកនិងស្រ្ដីម្នាក់នោះគ្រាន់តែរាប់អានគ្នាធម្មតាប៉ុណ្ណោះ។

ក្រៅពីបដិសេធនារីខាងលើថា មិនមែនជាម្ចាស់បេះដូង​ តារាចម្រៀងពេជ្រ ថាណា ក៏អះអាងផងដែរថា លោកមានផ្ទះ និងរថយន្ដជិះសមរម្យ មិនមែនដោយសារនារីខាងលើជួយជ្រោមជ្រែងនោះទេ ប៉ុន្តែគឺបានមកដោយកម្លាំងញើសឈាមដែលលោកប្រឹងរកដោយផ្ទាល់ តាមរយៈការច្រៀងសម្ដែងនាពេលកន្លងមក។

លោកថា ​ដោយសារកូវីដ១៩នេះ ធ្វើឲ្យការប្រំតន្ត្រីទាំងឡាយត្រូវបានផ្អាក ធ្វើឲ្យលោក និងតារាផ្សេងទៀតនៅផ្ទះដូចគ្នា។ ប៉ុន្តែលោកមិនមានការស្ដាយដែលបាត់ប្រាក់ចំណូលនោះទេ គឺគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលចំពោះការទប់ស្កាត់ចម្លងកូវីដ១៩នេះ ហើយតារាផ្សេងទៀតរស់យ៉ាងម៉េច លោកក៏អាចរស់បានដូចគេដែរ។

ដោយឡែក​ ទាក់ទងរឿងគូស្នេហ៍វិញ ថាណា ប្រាប់ថា នឹងអាចបង្ហាញមនុស្សពិសេស នៅពេលដែលសមស្របណាមួយ ដូចជា នៅកម្មវិធីឡើងផ្ទះនាពេលខាងមុខ ជាដើម ប៉ុន្ដែរឿងរៀបការ លោកនៅមិនទាន់គិតដល់ទេ៕

RELATED ARTICLES