Friday, March 29, 2024
Homeព័ត៌មានជាតិពេជ្រ ថាណា អ្នកសិល្បៈរួមអាជីពនាំគ្នាមើល ពេលបណ្តើរនារីចំណាស់ម្នាក់

ពេជ្រ ថាណា អ្នកសិល្បៈរួមអាជីពនាំគ្នាមើល ពេលបណ្តើរនារីចំណាស់ម្នាក់

តារាចម្រៀងរូបសង្ហារបស់ផលិតកម្មថោន ពេជ្រ ថាណា ដែលគេស្គាល់ថា ជាម្ចាស់បទ ”មានប្រពន្ធល្អមិនចេះថែ” បានបណ្ដើរនារីវ័យចំណាស់ម្នាក់ទៅចូលរួមកម្មវិធីឡើងផ្ទះវីឡារបស់អ្នកនាងកាតុ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បង្កឲ្យមិត្តរួមអាជីពមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈអ្នកខ្លះមានការខ្សឹបខ្សៀវថា នារីអាយុដែលអាចធ្វើជាម្ដាយរបស់ថាណា នោះ មានភាពស្និទ្ធស្នាលគ្នាប្លែកជាមួយអ្នកចម្រៀងរូបនេះ ដូចគូស្នេហ៍អីចឹង បើទោះជាអ្នកទាំង២ មានវ័យខុសគ្នាច្រើនយ៉ាងណាក៏ដោយ។

ប៉ុន្ដែអ្នកខ្លះទៀតនិយាយថា នារីដែលថាណា បណ្ដើរដូចគូសង្សារនោះ ជាម្ដាយធម៌របស់អ្នកចម្រៀងរូបនេះទៅវិញ។

អ្នកយកព័ត៌មាន ”នគរធំ” ព្យាយាមទូរស័ព្ទតាមឆាតទៅពេជ្រ ថាណា កាលពីថ្ងៃទី៣១ ខែមីនា តែមិនត្រូវបានតារាចម្រៀងរូបនេះលើកឆ្លងឆ្លើយឡើយ ទើបមិនអាចសុំការបំភ្លឺបានទេ។

យ៉ាងណា តាមព័ត៌មានថា មួយរយៈចុងក្រោយនេះ គេឃើញថាណា មានជីវភាពស្ទុះហក់ឡើងគួរឲ្យកត់សម្គាល់ ដូចជា​ បានទិញផ្ទះ និងរថយន្ដទំនើបជិះយ៉ាងកាលីពតែម្ដង ហើយស្រាប់តែពេលនេះ បែរជា ថាណា បណ្ដើរនារីចំណាស់ឲ្យមិត្តរូបអាជីព តាមមើលមិនដាក់ភ្នែកទៅវិញ។

គួរបញ្ជាក់ថា ពេជ្រ ថាណា ជាតារាចម្រៀងដែលអាចប្រើប្រាស់សំឡេងស្រដៀងនាយចឺម ដែរ ហើយថាណា អាចច្រៀងបទចម្រៀងរបស់ខេមរៈ សិរីមន្ដ ដោយគ្មានឧបសគ្គ ឡើយ ទើបធ្វើឲ្យសិរីមន្ដ ចុះខ្សោយមុនពេលទៅហង្សមាស។

ទោះជាយ៉ាងណា ការឈរជើងនៅថោន ថាណា មិនសូវធ្លោខ្លាំងឡើយ ដោយសារតែនៅទ្រនំនេះ មានខេម ជាតួឯកទៅហើយ ទើបធ្វើឲ្យថាណា ពិបាកដណ្ដើមភាពលេចធ្លោ។

ប៉ុន្ដែអ្នកជំនាញសិល្បៈថា ថាណា គ្មានបទច្រៀងដែលត្រូវនឹងសំឡេងរបស់គេ ហេតុនេះហើយបានជាបទចម្រៀងមួយចំនួន ចេញមកមិនសូវល្បីខ្លាំងដូចមុន ពេលថាណា ចូលថោន ឡើយ៕

RELATED ARTICLES