Thursday, March 28, 2024
Homeតារាខ្មែរពេជ្រ សោភា សម្រស់នៅតែស្អាត អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ

ពេជ្រ សោភា សម្រស់នៅតែស្អាត អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ

ពេជ្រ សោភា ត្រូវបានគេសរសើរថា នាងនៅតែរក្សាសម្រស់ពីធម្មជាតិបានស្អាត ថែមទាំងក្មេងជាងវ័យទៅទៀត បើទោះជាឆ្នាំនេះនាងមានអាយុ៣៥ឆ្នាំទៅហើយក្ដី។

ការធ្លាយរឿងមានគេថា ពេជ្រ សោភា មិនព្រមចាស់នេះ នៅពេលដែលនាងគ្រងឈុតរ៉ូបក្រហម១ឈុត ទៅធ្វើគណកម្មការប្រលងចម្រៀង The Mask Singer Cambodia រដូវកាលទី១ កាលពីពេលថ្មីៗនេះ ដោយមានអ្នកខ្លះមិនជឿថា សោភា ស្អាតបានប៉ុណ្ណឹងទៀតផង ខណៈដែលតារាចម្រៀងរូបនេះដឹងថា គេចាប់អារម្មណ៍ច្រើន ក៏បញ្ចេញសារបែបអួតបន្ដិចថា​” ថាមើល​ អរអរអត់?”។

ពេជ្រ សោភា មិនត្រឹមតែតែងខ្លួនកាន់តែប្លែកទៅៗទេ ប៉ុន្តែនៅពេលដែលជំងឺផ្លូវដង្ហើមកូវីដ-១៩ កំពុងតែរីករាលដាលជុំវិញពិភពលោក ហើយបានសាយភាយមកដល់កម្ពុជា ធ្វើឲ្យប្រជាជនកំពុងបារម្ភខ្លាំងនោះ នាងបាននិពន្ធបទចម្រៀងដោយខ្លួនឯង តាមរយៈបទ ”រួមគ្នាប្រឆាំង Covid-19” ទៀតផង ដែលអត្ថន័យបទចម្រៀងនេះជាការដាស់តឿនស្មារតីដល់ប្រជាជនបន្ថែមទៀត ពីលើក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកុំឲ្យជំងឺផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ នៅមានលើភពផែនដីតទៅទៀត។

ក្រុមអ្នកគាំទ្រតារាចម្រៀងពេជ្រ សោភា បានសម្ដែងការគាំទ្រចំពោះអ្នកចម្រៀងរូបនេះ ដែលមិនត្រឹមតែជាអ្នកចម្រៀងដែលធ្វើឲ្យគេសប្បាយ និងសោកាទៅតាមអត្ថន័យបទចម្រៀងរបស់នាងទេ ប៉ុន្តែនាងក៏ជាអ្នកចម្រៀងដែលច្រៀងអប់រំដល់ប្រជាជនឲ្យមានការប្រុងប្រយ័ត្នចំពោះកូវីដ-១៩ នេះផងដែរ។

ទោះជាយ៉ាងណា ដោយសារតែជំងឺកូវីដ-១៩នេះ ពេជ្រ សោភា ក៏ដូចជាតារាចម្រៀងទាំងឡាយបានខាតលុយធំនៅរដូវក្ដៅនេះ ព្រោះតែបណ្ដាការប្រគំតន្រ្តីទាំងឡាយត្រូវបានលុបចោល ខណៈដែលសោភា ក៏ដេកផ្ទះស្អាតដែរនៅពេលនេះ។

ចំពោះរឿងស្នេហាវិញ ចំណងស្នេហ៍ខុសវ័យរវាងសោភា និងលោកសក្កដា នៅតែគ្មានដំណឹងរៀបការជាក់លាក់ឡើយ៕

RELATED ARTICLES