Thursday, April 25, 2024
Homeព័ត៌មានជាតិព្រះតេជ្ជគុណ នី សុវណ្ណមុន្នីរ៉េត ប្រគេននិងចែកទេយ្យទានដល់ព្រះសង្ឃ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ

ព្រះតេជ្ជគុណ នី សុវណ្ណមុន្នីរ៉េត ប្រគេននិងចែកទេយ្យទានដល់ព្រះសង្ឃ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ

ភ្នំពេញ ៖ បន្ទាប់ពីបានជួយរាជរដ្ឋាភិបាលកម្ពុជា នូវថវិកាចំនួន៥លានរៀល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដឥ១៩ រួចមក ឥឡូវនេះ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត ដែលគង់នៅកុដិលេខ២៤ នៃវត្តនាគវ័ន បានប្រគេននិងចែកទេយ្យទានដល់ព្រះសង្ឃ ពុកម៉ែបងប្អូន និងកងកម្លាំងប្រដាប់អាវុធមួយចំនួនទៀត ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត មានថេរៈដីការនៅលើហ្វេសប៊ុកថា “ថ្ងៃនេះខ្ញុំព្រះករុណាអាត្មាភាព បានប្រគេនទេយ្យទានជូនព្រះករុណាគុណម្ចាស់តាមកុដិនានាក្នុងវត្តនាគវ័ន និងញាតិញោមពុទ្ធបរិស័ទ នូវម៉ាសក៍ និងជែលលាងដៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩”។

ព្រះតេជគុណមានថេរៈដីការ បន្ថែមទៀតថា ការចែកទានជូនទៅញាតិញោមទាំងឡាយ គឺជាការរួមចំណែកយ៉ាងមហិមានៃញាតិញោមឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា និងញាតិញោមគ្រប់ទិសទី មិនថាជិត ឬឆ្ងាយ ដែលតែងតែមានជំនឿលើបារមីមហានាគនៃវត្តនាគវ័ន្ត កុដិលេខ២៤។ ដូច្នេះព្រះតេជ្ជគុណសូមចែកបុណ្យកុសលដែលបានសាង ដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានសុខចម្រើនរកទទួលទានមានបានគ្រប់ៗគ្នា។

សកម្មភាពដែលបានរៀបរាប់ខាងលើ អាចនិយាយបានថា ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គឺជាព្រះសង្ឃទី១ ដែលបង្ហាញសកម្មភាពជួយដល់សង្គមមុនគេ ក្រោយព្រះអង្គឃើញសេចក្ដីប្រកាស់របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជារួច។

សូមបញ្ជាក់ផងដែរ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត គឺជាព្រះសង្ឃដែលល្បីខាងទស្សន៍ទាយមើលជំងឺ ផ្លូវក្រៅផ្លូវក្នុង ហើយមានអ្នកជឿច្រើន មានទាំងឯកឧត្ដម លោកជំទាវ ញាតិញោម ទាំងក្នុងនិងក្រៅប្រទេស ។

ទន្ទឹមគ្នានោះដែរ ព្រោះអង្គតែងតែចែកទានដល់ជនក្រីក្រ ព្រមទាំងអ្នកសិល្បៈក្រីក្រ ចាស់ជរាជាដើម៕

RELATED ARTICLES