Saturday, April 20, 2024
Homeតារាខ្មែរអ្នកនាង Love Riya ធ្វើទានរាប់មិនអស់ តែមិនសម្ញ៉ែងដូចគេ

អ្នកនាង Love Riya ធ្វើទានរាប់មិនអស់ តែមិនសម្ញ៉ែងដូចគេ

ក្នុងចំណោមតារាហ្វេសប៊ុកដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង គេកត់សម្គាល់ថា អ្នកនាង Love Riya ដែលពេលនេះបានវិវឌ្ឍខ្លួនក្លាយជាតារាសម្ដែងអាជីពនោះ ហាក់មិនសូវត្រូវបានគេចាប់អារម្មណ៍រឿងសប្បុរសធម៌ប៉ុន្មានទេ ដោយអ្នកនាងច្រើនត្រូវបានគេចាបអារម្មណ៍រឿងរ៉ាវឯកជននិងសម្រស់ច្រើនជាង។

ប៉ុន្តែបើក្រឡេកមើលនៅក្នុងគណនីហ្វេសប៊ុកអ្នកគាំទ្ររបស់អ្នកនាងវិញ គឺថាបង្ហោះពីសកម្មភាពចែកអំណោយស្ទើររាប់ភ្លេច ដែលគ្រាន់តែឃើញហើយ គឺមិនសរសើរមិនបាន។

នៅក្នុងហ្វេសប៊ុកដែល Tag ឲ្យអ្នកនាង Love Riya ហើយត្រូវបានអ្នកគាំទ្រជាច្រើនចែកចាយ ធ្វើឲ្យម្នាក់ៗលាន់មាត់សរសើរតែម្ដង ដោយសារតែសកម្មភាពនោះគឺសុទ្ធតែជាសកម្មភាពធ្វើទានទ្រង់ទ្រាយធំៗ ប៉ុន្តែគេបែរជាហាក់ដូចជាមិនឃើញអ្នកនាងផ្សាយបង្អួតដូចតារាហ្វេសប៊ុកមួយចំនួន។

រាល់ពេល Live ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន Love Riya អ្នកនាងកម្រនិយាយពីគុណសម្បត្តិរបស់ខ្លួនថាបានទៅចែកអំណោយនៅកន្លែងនេះកន្លែងនោះខ្លាំងណាស់ ដោយគេកត់សម្គាល់ថា អ្នកនាងច្រើនតែលើកឡើងពីផលិតផល និងរឿងរ៉ាវឯកជនច្រើនជាង។

អ្នកនាង Love Riya ធ្លាប់បានបញ្ជាក់ថា អ្នកនាងគឺជាមនុស្សចូលចិត្តធ្វើបុណ្យធ្វើទាន និងចូលចិត្តជួយមនុស្សខ្សត់ខ្សោយតាំងពីអ្នកនាងមិនទាន់រៀបការ និងលែងលះគ្នា ប៉ុន្តែមកពីអ្នកនាងមិនចង់ឲ្យគេថា អ្នកនាងធ្វើបុណ្យយកមុខ ទើបមិនសូវបង្ហោះបង្ហោះ ហើយបើមានអ្នកកាសែតចូលសម្ភាសន៍ គឺអ្នកនាងមានតែស្នើកុំឲ្យផ្សព្វផ្សាយ។

អ្នកនាងបានបញ្ជាក់ក្នុងវីដេអូ Live កាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០២០ថា មនុស្សមួយចំនួនយល់ថា អ្នកនាងមិនចេះធ្វើបុណ្យ តែសម្រាប់អ្នកដើរជាមួយអ្នកនាង គឺដឹងហើយថា អ្នកនាងបានរួមចំណែកធ្វើបុណ្យរាប់ភ្លេចបែបណា។

អ្នកនាងថា “ធ្វើទានគឺធ្វើចេញពីចិត្ត ដូច្នេះបើទោះជាអ្នកណាមិនដឹង ក៏អ្នកទទួលអំណោយអ្នកនាងបានដឹងអំពើល្អរបស់អ្នកនាងនោះដែរ”៕

RELATED ARTICLES