នាយក្រិន ជួបរឿងស៊យផ្ទួនៗ ភរិយារត់ចោល ពេលនេះបិទហាងផឹកស៊ីទៀត

0
155

នាយក្រិន បានជួបរឿងស៊យផ្ទួនៗគ្នាតែម្តង ដែលទើបតែត្រូវភរិយាលួចផុតក្បត់ចោលនាងនិងកូន២នាក់ឲ្យរស់នៅកណ្តោចកណ្តែង ស្រាប់តែថ្មីៗនេះ នាយក្រិន បានបិទហាងផឹកស៊ីដែលមានទីតាំងស្ថិតនៅផ្លូវ២០០៤ទៅហើយ ដោយសារតែជំងឺកូវីដ-១៩។

ហាង “ជួបគ្នានៅហាងនាយក្រិន” ត្រូវបានគេវាយ និងរុះរើស្លាកយីហោចោល ហើយយកទីតាំងនោះ ជាកន្លែងដាក់តាមងរថយន្តទៅវិញ។

ប្រភពពីអ្នករស់នៅក្បែរហាងនាយក្រិន បានឲ្យដឹងថា ហាងនាយក្រិន បានរុះរើចេញរយៈពេលជិតខែទៅហើយ ដោយទីតាំងនេះត្រូវបានម្ចាស់ជួលទៅឲ្យអ្នកផ្សេង ដើម្បីដាក់តាំងលក់រថយន្តទៅហើយ។

ប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចឲ្យហាងផឹកស៊ី បៀរហ្គាឌិន ត្រូវបិទបណ្តោះអាសន្ននោះ នាយក្រិន មិនមានសមត្ថភាពដើម្បីបង់ថ្លៃឈ្នួលដី ដែលមានតម្លៃរហូតដល់ជាង១០០០ពាន់ដុល្លារ ក្នុង១ខែ ណាមួយត្រូវរ៉ាប់រងប្រាក់ខែបុគ្គលិកទៀតនោះ។

ហាងនាយក្រិន ដែលត្រូវបានរុះរើ

អ្នកសារព័ត៌មានយើងបានធ្វើការទាក់ទងទៅនាយក្រិន ជាច្រើនដង ប៉ុន្តែទូរស័ព្ទត្រូវបានបិទ ទើបមិនអាចសុំការស្រាយបំភ្លឺបាន។

គួរបញ្ជាក់ថា មុនពេលបិទហាងនេះ នាយក្រិន ត្រូវបានភរិយាទី២ នាងយ៉ាយ៉ា លួចផិតក្បត់រត់ចោល ដោយគ្មានអាល័យកូនទាំង២នាក់នោះឡើយ។ នាយក្រិន បានប្រាប់ថា អ្វីហួសចិត្តបំផុតនោះ នៅពេលដែលនាយកំពុងតែឈឺដេកពេទ្យ ភរិយារបស់នាយបែរជាលេងឆាតជាមួយប្រុសម្តងដល់ទៅ២នាក់ទៀត។ ធ្វើឲ្យនាយឆ្អែតហើយមិនចង់ជួបគ្នាវិញទេ

ក្រោយពីត្រូវនាងយ៉ាយ៉ា រត់ចោល នាយក្រិន បានបញ្ជូនកូនៗឲ្យទៅរស់នៅជាមួយជីដូននៅឯស្រុកកំណើត ខេត្តបាត់ដំបង៕