Thursday, April 25, 2024
Homeតារាខ្មែរណូម័រ យីអ៊ុនឡើង ក្រោយកែមុខ

ណូម័រ យីអ៊ុនឡើង ក្រោយកែមុខ

តារាសម្ដែងនិងជាពិធីការិនី អ្នកនាងអន រ៉ាស៊ីសុមេត្ដា ហៅណូម័រ បានផ្លាស់ប្ដូរផ្ទៃមុខទាំងស្រុង នៅរយៈពេលចុងក្រោយនេះ គឺកាន់តែស្រស់ស្អាត និងមានភាពទាក់ទាញខ្លាំងជាងមុនទៅទៀត ក្រោយពីនាងបានចំណាយថវិកាជាច្រើនកែមុខ ហើយមើលទៅនាងកាន់តែក្មេងជាងវ័យ។

យ៉ាងណា ក្រោយពីកែផ្ទៃមុខភ្លាមៗ អ្នកនាងណូម័រ ហាក់មានយីអ៊ុនឡើងក្រឺតៗតែម្ដង ព្រោះទៅណាក៏គេសរសើរថា នាងស្អាតជាងមុនដែរ ហើយថ្មីៗនេះ នាងទើបបានថត​MV បទចម្រៀងរបស់តារាចម្រៀងជុំ លីណូ និងអនុស្សាវរីយ៍ ផងដែរ។

ណូម័រ មិនអាចទាក់ទងបានទេ កាលពីពេលថ្មីៗនេះ។​ប៉ុន្ដែនាងបានសារភាពប្រាប់អ្នកកាសែតថា ពិតជាបានកែផ្ទៃមុខយកហុងស៊ុយមែន។​នាងថា ទោះជាកូវីដ-១៩​ នៅមិនទាន់ស្ងាត់មែន ប៉ុន្តែនាងនៅមានការងារសិល្បៈធ្វើជាហូរហែរហូតមក។

ណូម័រ ធ្លាប់លេខមុខតាមខារ៉ាអូខេបទល្បីៗរបស់ផលិតកម្មថោន និងសាន់ដេ ហើយនាងក៏ជាពិធីការិនីនៅតាមបណ្ដាខេត្តរបស់ក្រុមហ៊ុនភេសជ្ជៈមួយចំនួនដែរ ព្រោះតែស្រីស្រស់រូបនេះពូកែវោហាស័ព្ទ។

ទោះជាយ៉ាងណា ក្នុងវ័យក្មេងខ្ចីនេះ ណូម័រ បានធ្លាក់ខ្លួនទៅជាស្រី្ដមេម៉ាយស្ទើរមិនគូរឲ្យជឿឡើយ បន្ទាប់ពីនាងបានរៀបការជាមួយ Vj សុភា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ និងបានលែងលះគ្នាកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ពោលគឺក្រោយរៀបការបានតែ៥ខែប៉ុណ្ណោះ។ ប៉ុន្តែណូម័រ មិនមានកូននោះទេ​ហេតុនេះហើយពេលនេះគេឃើញនាងចាប់ផ្ដើមប្រឡូកអាជីពសិល្បៈយ៉ាងពេញទំហឹងឡើងវិញហើយ ដោយមិនមានអារម្មណ៍បាក់ទឹកចិត្តឡើយ។

ដោយឡែក ចំណងស្នេហាថ្មីវិញនៅមិនទាន់មានដំណឹងចំពោះស្រីស្រស់ណូម័រ មានម្ចាស់ចិត្តទៀតឡើយ ប៉ុន្ដែគេជឿថា រូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ប្រាកដជាមានប្រុសៗមិនតិចនាក់ឡើយ​ដែលស្ម័គ្រចិត្តកាយចូលខ្លួនមកព្យាបាលបេះដូងនាង៕

RELATED ARTICLES