Friday, March 29, 2024
Homeតារាខ្មែរប៉ាច គីមមួយ សម្រស់ប្រែប្រួលប្លែក

ប៉ាច គីមមួយ សម្រស់ប្រែប្រួលប្លែក

តារាសាច់សខ្ចីដូចបណ្ដូលចេក អ្នកនាងប៉ាច គីមមួយ ត្រូវបានគេសង្ស័យថា នាងបានកែផ្ទៃមុខ ព្រោះបើមើលសម្រស់របស់នាងពេលនេះ និងពីមុន​គឺខុសគ្នាដាច់ស្រឡះតែម្ដង រហូតធ្វើឲ្យអ្នកខ្លះសង្ស័យថា គីមមួយ ប្រឹងថែសម្រស់ដើម្បីផ្គាប់ចិត្តសង្សារវ័យក្មេង​ លោកសយ រតនៈ ទៀតផង។

ទោះជាយ៉ាងណា ក្នុងជំនួបនាពេលកន្លងមក គីមមួយ អះអាងថា ពេញ១ដងខ្លួនរបស់នាង គឺបានកែច្នៃតែ១កន្លែងគត់នោះ គឺច្រមុះ។ នាងថា នៅកន្លែងផ្សេងៗទៀត នាងមិនបានកែសម្រស់ហ្ស៊ីនចេញដាក់សិប្បនិម្មិតចូលនោះទេ ព្រោះនាងពេញចិត្តរូបរាងខ្លួនឯង។

ប៉ាច គីមមួយ កាន់តែមានការតុបតែងខ្លួនប្លែកៗនៅរយៈពេលចុងក្រោយនេះ ទើបធ្វើឲ្យប្រុសក្មេងសយ រតនៈ បាត់មុខនាងមិនបានឡើយ។ យ៉ាងណា តារាកូនកាត់ចិនរូបនេះនៅតែស្ទាក់ស្ទើរក្នុងការសាភាពស្នេហ៍រតនៈ។

ដោយឡែក ប្រុសរូបសង្ហារនោះវិញ តែងតែឆ្លើយបែបរដាក់រដុបនៅពេលដែលសរួររឿងស្នេហ៍ប៉ាច គីមមួយ និងគម្រោងដឹកដៃគ្នាចូលរោងការ។ គីមមួយ ថា មិនទាន់គិតគូរដល់រឿងចូលរោងការទេ ខណៈរតនៈ វិញថា ចាំមើលទៅមុខបន្ដិចទៀតសិន។

ប៉ាច គីមមួយ ត្រូវបានផលិតកម្មរស្មីហង្សមាស លើកស្ទួយនាងនៅរយៈពេលចុងក្រោយនេះ តាមរយៈតាមរយៈការផ្ដល់បទចម្រៀងល្អៗឲ្យច្រៀង ផ្គួបនិងការថតកុនផង ទើបធ្វើឲ្យអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១រូបនេះ ឡើងកូដជាងមុន ពិសេសគឺនាងតែងតែលេចមុខថតសម្ដែង MV ជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ទៀតផង។

គីមមួយ ត្រៀមចេញមុខភាពយន្ដខ្នាតធំរបស់ហង្សមាស រឿង ”ខ្ញុំមានញាណលើស” នៅពេលខាងមុខនេះ ហើយបន្ទាប់ពីនាងបានសម្ដែងរឿង ”បិសាចគួរឲ្យស្រលាញ់”៕

RELATED ARTICLES