Saturday, April 20, 2024
Homeព័ត៌មានជាតិប្រុសអាងមានទូរស័ព្ទទំនើប... បងប្អូនស្រី២នាក់ ប្តឹងប៉ូលិសចាប់ខ្លួន

ប្រុសអាងមានទូរស័ព្ទទំនើប… បងប្អូនស្រី២នាក់ ប្តឹងប៉ូលិសចាប់ខ្លួន

ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់កំពុងផឹកស៊ីសុខៗ ឃើញនារីវ័យក្មេង២នាក់បងប្អូនចូលងូតទឹកក្នុងបន្ទប់ទឹក ក៏ធ្វើសកម្មភាពចូលទៅលបមើល និងថែមទាំងយកទូរស័ព្ទដៃលួចថតរូបអាក្រាតរបស់នារីទាំង២នាក់បងប្អូន តាមប្រឡោះឥដ្ឋខ្យល់បានជាច្រើននាទី ស្រាប់តែចុងក្រោយត្រូវនារីរងគ្រោះប្រទះឃើញប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានរពឹសដៃលួចថតរូបអាក្រាតកាយរបស់នារីវ័យក្មេង២នាក់បងប្អូន កំពុងងូតទឹកក្នុងបន្ទប់ទឹកខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣៧នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចបន្ទប់ទឹកផ្ទះរបស់នារីរងគ្រោះ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យដែលលួចថតកូនក្រមុំគេងូតទឹក និងត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះរូបនេះ មានឈ្មោះឃុន ខេន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនលីហ្វុង ផលិតសាប៊ូ សព្វថ្ងៃធ្វើការនិងស្នាក់នៅឃ្លាំងផលិតសាប៊ូ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ចំណែកនារីរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះ ម.ម.ល អាយុ២៥ឆ្នាំ មុខរបរលក់ដូរ។ និងទី២-ឈ្មោះ ម.ច.ល.ស អាយុ១៥ឆ្នាំ មុខរបរ សិស្ស។ នារីរងគ្រោះទាំង២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា និងមានលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ (ផ្ទះជាប់របងជាមួយនឹងឃ្លាំងដែលជនសង្ស័យស្នាក់នៅ)។

រីឯវត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន ទូរស័ព្ទដៃ១គ្រឿង ដោយមានវីដេអូសកម្មភាពងូតទឹក របស់នារីរងគ្រោះមួយចំនួននៅក្នុងនោះទៀតផង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នារីរងគ្រោះទាំង២នាក់បងប្អូនខាងលើ បាននាំគ្នាទៅងូតទឹកក្នុងបន្ទប់ទឹក ប៉ុន្តែបន្ទប់ទឹក២ផ្សេងគ្នាដែលមានទីតាំងនៅជាប់នឹងរបងដីឡូតិ៍ដែលជនសង្ស័យធ្វើការ និងស្នាក់នៅ។

លុះពេលចូលទៅដល់ក្នុងបន្ទប់ទឹក ខណៈដែលនារីរងគ្រោះទាំង២នាក់ បានដោះសម្លៀកបំពាក់ងូតទឹក ស្រាប់តែជនសង្ស័យឈ្មោះឃុន ខេន ដែលកំពុងតែផឹកស៊ីជាមួយកម្មករដទៃទៀតនៅក្នុងដីឡូតិ៍កន្លែងធ្វើការរបស់ខ្លួនសង្ស័យធ្លាប់តាមដាន និងលបមើលនារីរងគ្រោះងូតទឹកជាច្រើនដងរួចមកហើយ បានដឹងថា នារីរងគ្រោះទាំង២នាក់កំពុងងូតទឹកក្នុងបន្ទប់ទឹក ក៏បានយកទូរស័ព្ទដៃម៉ាក OPPO ពណ៌ខ្មៅ មានលេខ ០៧៧ ៩៣៧ ២៣២ ធ្វើសកម្មភាពលួចថតវីដេអូតាមប្រឡោះឥដ្ឋខ្យល់បន្ទប់ទឹក ថតសកម្មភាពរបស់នារីរងគ្រោះទាំង២នាក់ ដែលកំពុងតែងូតទឹកអាក្រាតកាយនោះ ដោយថតចាប់តាំងពីម៉ោង៧និង១៨នាទី រហូតដល់ម៉ោង៧និង៣៧នាទីថ្ងៃដដែល។

ប្រភពដដែលបន្តថា លុះពេលដែលជនសង្ស័យកំពុងតែថតសកមμភាពអាក្រាតកាយរបស់នារីរងគ្រោះនោះ  ក៏ស្រាប់តែនារីរងគ្រោះ ឈ្មោះម.ម.ល បានក្រឡេកឃើញក៏លូកដៃទៅចាប់ទាញយកទូរស័ព្ទពីជនសង្ស័យ តែចាប់មិនបាន ដោយសារដៃមានសាប៊ូរអិល ទើបធ្វើឱ្យជនសង្ស័យដឹងខ្លួន ក៏បានដកទូរស័ព្ទចេញ ហើយគេចមកកន្លែងផឹក ធ្វើជាអង្គុយផឹកស៊ីវិញ ដូចគ្មារឿងអ្វីកើតឡើង។ ចំណែកនារីរងគ្រោះក៏បានស្រែកឆោឡោផ្អើលដល់អ្នកជិតខាងនិងក្រុមគ្រួសារ នាំគ្នាចូលទៅសួរនាំ ក្រុមកម្មករដែលកំពុងផឹកស៊ីនៅក្នុងដីឡូតិ៍ខាងលើ តែត្រូវបានក្រុមក្មករទាំងនោះបានឆ្លើយបដិសេធ ប្រកែកដាច់ខាតថា មិនមានអ្នកណាដើរចេញពីវង់ផឹកស៊ីទេ។  ដោយសារតែមិនមានភ័ស្តុតាងជាក់ស្តែង ហេតុនេះក្រុមគ្រួសារជនរងគ្រោះក៏មិនបានបន្តរករឿងអ្វីវែងឆ្ងាយទៀតដែរ ដោយបាននាំគ្នាត្រឡប់មកវិញ ធ្វើដូចជាបញ្ចប់រឿង។ ចំណែកក្រុមកម្មករទាំងនោះក៏បន្តផឹកស៊ីទៀតដូចធម្មតា។ឮ

ប្រភពខាងលើ បញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ទើបជនរងគ្រោះទាំង២នាក់បងប្អូន បានទៅរាយការណ៍និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាព លួចថតសកម្មភាពពួកគេទាំង២នាក់បងប្អូនងូតទឹកអាក្រាតកាយ យកមកធ្វើការសាកសួរតាមនីតិវិធី។

បន្ទាប់មកនៅវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ឈ្មោះឃុន ខេន បាននៅត្រង់ចំណុចក្បែរសាលាសង្កាត់ដង្កោ ផ្លូវ២១៧ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយដកហូតបានវត្ថុតាង រួមមាន ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកប៊ិកចាស់ ចំនួន១គ្រឿង និងវីដេអូថតរូបជនរងគ្រោះកំពុងងូតទឹកមួយចំនួននៅក្នុងទូរស័ព្ទដៃ១គ្រឿងនោះស្រាប់។

ក្រោយឃាត់ខ្លួន ជនសង្ស័យដែលបានលួចថតរូបនារី២នាក់បងប្អូនងូតទឹកស្រាតខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES