Friday, March 29, 2024
Homeតារាខ្មែរម៉ូលីកា រំលេចស្ទីលសិចស៊ីនៅវាលស្រែ មុនសម្រាលកូន

ម៉ូលីកា រំលេចស្ទីលសិចស៊ីនៅវាលស្រែ មុនសម្រាលកូន

ម៉ូលីកា និងស្វាមីលោកហុង មានុណ ហៅឆានុន បានដឹកដៃគ្នាទៅក្រេបយករសជាតិទេសភាពនៅស្រុកស្រែ តាមរយៈការគ្រងឈុតបុរាណដ៏គួរឲ្យទាក់ទាញ អមដោយក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់ផ្កាឈូក នៅបឹងព័ទ្ធជុំវិញដែលនាងនិងស្វាមី បានជ្រើសយកកន្លែងថតរូបកាលពីចុងសប្ដាហ៍កន្លងមក។

ស្វាមីរបស់ម៉ូលីកា បានបង្ហាញកាយវិការថ្នាក់ថ្នមនាងយ៉ាងខ្លាំង ពិសេសនៅពេលដែលម្ចាស់ជីវិតរបស់លោកត្រៀមសម្រាលកូនលើកដំបូង នៅអំឡុងចុងខែមិថុនា ឬកក្កដា ខាងមុខនេះហើយ។

ម៉ូលីកា ក៏បានដាក់ឈ្មោះឲ្យកូនស្រីរបស់នាង មុនសម្រាលថា នុន ចន្ទម៉ូនីតា ”ជាមួយការវាចាសារថា ”ស្រលាញ់ទេសភាពស្រុកស្រែណាស់ ឡើងស្រស់ស្រាយតែម្ដង Mummy &Daddy នាំកូនម៉ូនីតា មកប្ដូរបរិយាកាសម្ដង”។

ដោយឡែក លោកមានុន ជាស្វាមីរបស់នាងវិញ បង្ហាញកាយវិការតក់ក្រហល់ចង់ឃើញមុខកូនស្រីរបស់លោកយ៉ាងអន្ទះសារ ដោយជាញឹកញាប់ លោកបានឱបថើបផ្ទៃពោះភរិយា ក៏ដូចបានអោបថើបថ្ពាល់កូនស្រីដែរ។

តាមរយៈរូបភាពទាំងនេះ បញ្ជាក់ថា ម៉ូលីកា កំពុងមានសេចក្ដីសុខខ្លាំងណាស់ ព្រោះនាងបានសម្រេចបំណងពពោះកូនដំបូង ជាកូនស្រី ដែលនាងតែងតែប្រាថ្នាចង់បាន ហើយស្វាមីរបស់នាងតែងតែនៅក្បែរកាយានាង នៅពេលដែលមនុស្សស្រីទាំងឡាយត្រូវការចាំបាច់បំផុតពីភាពកក់ក្ដៅពីប្ដី នៅពេលជិតដល់ថ្ងៃសម្រាលនេះ។

នៅមិនដល់២ខែទៀតទេ ម៉ូលីកា នឹងបានឃើញមុខកូនស្រីរបស់នាង ហើយគេជឿថា គូស្នេហ៍តារា១គូនេះ នឹងកាន់តែមានសុភមង្គលថែមមួយកម្រិតទៀតជាមិនខានឡើយ ក្រោយពេលពួកគេទទួលបានកាដូមិនអាចកាត់ថ្លៃបាននៅឆ្នាំ២០២០នេះ។

អតីតតារាចម្រៀងផលិតកម្ម Rock ម៉ូលីកា ថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក បានរៀបការជាមួយតារាសម្ដែងហុង មានុណ ហៅឆានុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ដែលគូស្នេហ៍តារា១គូនេះ ធ្វើឲ្យកក្រើកក្នុងពិភពសិល្បៈ ព្រោះតែរៀបចំពិធីមង្គលយ៉ាងប្រណីត ចំណាយលុយអស់ជាង១០ម៉ឺនដុល្លារ ខណៈអ្នកទាំងពីរធ្លាប់មានប្រវត្តិស្នេហ៍កម្សត់កម្រជាមួយគ្នា ជាង៣ឆ្នាំ ដោយផ្ដើមចេញពីទុនត្រឹម៣០០ដុល្លារ រកស៊ីលក់ជ្រក់ជើងមាន់តាម Online រហូតមានលុយបើកហាងចំណាយទុនដល់ទៅ១០ម៉ឺនដុល្លារ ហើយទិញបានផ្ទះនិងរថយន្ដទំនើបៗជិះទៀតផង។

ម៉ូលីកា ជាអ្នកលក់ផលិតផលដ៏ជោគជ័យ និងលេចធ្លោម្នាក់នៅលើ Online​ដែលអ្នកណាៗក៏ស្គាល់នាង ហើយដោយសារតែពេលនេះនាងមមាញឹកក្នុងអាជីវកម្មខ្លាំងពេក ទើបមិនទាន់អាចវិលមករកអាជីពចម្រៀងសាជាថ្មី តាមកាលកំណត់ បើទោះជានាងថា បេះដូងនៅតែស្រលាញ់សិល្បៈក៏ដោយ។

ម៉ូលីកា បានឲ្យដឹងថា នាងនឹងត្រៀមសម្រាលកូននៅក្នុងស្រុក ប៉ុន្តែការមានកូន១នេះ មិនទាន់គ្រប់គ្រាន់ទេ សម្រាប់គ្រួសារតារា១គូនេះ ព្រោះនៅថ្ងៃការ ពួកគេប្រាប់ថា ចង់បានកូន៣នាក់ក្នុងរង្វង់គ្រួសារ៕



RELATED ARTICLES