Friday, March 29, 2024
Homeព័ត៌មានជាតិស្រីស្អាតហង្ស ស្រីរ័ត្ន ចង់ចាប់អាជីពពិធីការិនី

ស្រីស្អាតហង្ស ស្រីរ័ត្ន ចង់ចាប់អាជីពពិធីការិនី

តារាសម្ដែងវ័យក្មេង កញ្ញាហង្ស ស្រីរ័ត្ន ដែលមានរូបសម្រស់លេចធ្លោត្រេមុខដូចកូនកាត់ថៃ បានឲ្យដឹងថា នាងចង់បន្ថែមអាជីពថ្មីនៅពេលខាងមុខនោះ គឺការធ្វើពិធីការិនីដែលនាងស្រលាញ់ជាយូរមកហើយ ប៉ុន្ដែមិនទាន់មានឱកាសបានបញ្ចេញសមត្ថភាពឡើយ។

ស្រីរ័ត្ន ថា បំណងនេះនៅមិនទាន់អាចទៅរួច ដោយសារតែឱកាសធ្វើមិនទាន់ហុចឲ្យ។ យ៉ាងណា នាងថា ជាឧត្តមគិតរបស់នាងផ្ទាល់ គឺចូលចិត្តធ្វើអ្វីដែលខ្លួនឯងស្រលាញ់ មិនមែនយកលុយជាធំឡើយ។

ហង្ស ស្រីរ័ត្ន បានចូលប្រឡូកសិលក្បៈតាំងពីឆ្នាំ២០១៦​ពោលគឺរយៈពេល៤ឆ្នាំមកហើយ ដែលនាងបានថតសម្ដែងភាពយន្ដភាគ រឿងអប់រំជាច្រើនរឿង​និងថ្មីៗនេះទើបថតបញ្ចប់រឿង ”និស្ស័យខ្លុយស្នេហ៍” របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ផងដែរ។

ទោះជាយ៉ាងណា ស្រីរ័ត្ន ថា តាំងពីផ្ទុះជំងឺកូវីដ-១៩មក នាងមិនបានធ្វើសកមម្មភាពសិល្បៈណាមួយទេ ព្រោះតែដើម្បីរក្សាសុវត្ថិផ្ទាល់ខ្លួន និងរក្សាគម្លាតពីគ្នា គេខ្លាចយើង ចំណែកយើងខ្លាចគេ ដូចគ្នា អីចឹងហើយទាល់តែស្ងប់កូវីដ-១៩ ទើបនាងនឹងចាប់ផ្ដើមអាជីពសិល្បៈដូចដើមវិញ។

ហង្ស ស្រីរ័ត្ន បន្តថា ការបាត់បង់ការងារសិល្បៈនេះ​នាងក៏ដូចជាតារាទូទៅដែរ​គឺធ្លាក់ប្រាក់ចំណូលដូចគ្នាអីចឹង ប្រាកដជាមានផលវិបាកខ្លះហើយ។ ប៉ុន្ដែរចំពោះរូបនាងផ្ទាល់វិញ អាចទប់ទល់ស្ថានការណ៍អាក្រក់បន្ទាន់ៗនេះបាន ព្រោះនាងបានថតសម្ដែងភាពយន្ដរឿងមុន​សល់លុយកាក់ខ្លះៗដែរ ដោយសារតែនាងមិនដែលចាយវាយផ្ដេសផ្ដាស ឬលេងខ្លួនហ៊ឺហានោះទេ ហើយសម្រាប់ជីវភាពគ្រួសារនាងវិញ មិនជាអ្នកមានខ្លាំងទេ គឺសមល្មម ហើយក៏មិនពិបាកដែរ។

ឆ្លើយតបសំណួរថា កញ្ញារ័ត្ន  ជាស្រីស្អាត ហេតុអីមិនរកស៊ីលក់ឡេតាម Online​ដូចគេនោះ? នាងថា ដោយសារមុខរបរនេះមានគេទៅមុននាងជោគជ័យច្រើននាក់មកហើយ អីចឹងទាល់តែយើងច្បាស់ និងស្រលាញ់បានអាចធ្វើបាន។ នាងថា សម្រាប់រូបនាងផ្ទាល់ចង់ធ្វើអ្វីដែលចិត្តខ្លួនឯងស្រលាញ់ លក់របស់មានគុណភាព មិនមែនស្រលាញ់លុយតែមួយមុខនោះទេ។

ហង្ស ស្រីរ័ត្ន ឆ្នាំនេះនាងទើបមានអាយុ២១ឆ្នាំ ហើយរឿងគូស្នេហ៍វិញ​នាងថា នៅសែនឆ្ងាយណាស់ ព្រោះពេលនេះបុរសពិសេសក្នុងបេះដូងនាងមិនទាន់បង្ហាញមុខឡើយ៕

RELATED ARTICLES