Friday, March 29, 2024
Homeកីឡាអន្ដរជាតិLiverpool កំពុងចរចាជាមួយ Paris SG ចង់បានខ្សែការពារ Thomas Meunier

Liverpool កំពុងចរចាជាមួយ Paris SG ចង់បានខ្សែការពារ Thomas Meunier

ក្លឹប Liverpool ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ចង់បានកីឡាករខ្សែការពារ Thomas Meunier ដែលកំពុងលេងឱ្យក្លឹប Paris SG ។

ខ្សែការពារសញ្ជាតិប៊ែលហ្ស៊ិក ត្រូវផុតកុងត្រាជាមួយក្លឹប Paris SG នៅរដូវក្តៅខាងមុខនេះ ហើយគាត់កំពុងតែស្វែងទ្រនំថ្មី បន្ទាប់ពីលើកពាន៣រដូវកាលជាប់ៗគ្នាជាមួយ Paris SG ក្រោយផ្ទេរមកពីក្លឹបបាល់ទាត់ប៊ែលហ្ស៊ិក Club Brugge ។

កីឡាករ Thomas Meunier ធ្លាប់បានបង្ហាញអារម្មណ៍ចង់បន្តស្នាក់នៅជាមួយ Paris SG ហើយសង្ឃឹមថា នឹងទទួលបានកុងត្រាថ្មីបន្ថែមទៀតរហូតដល់ចុងឆ្នាំ។

ខ្សែការពាររូបនេះធ្លាប់បាននិយាយថា មហិច្ឆតារបស់ខ្ញុំចង់លេងឱ្យ Paris SG មួយរដូវកាលទៀត។ ក្លឹបធ្លាប់បានដឹងរឿងនេះរួចហើយ ប៉ុន្តែគេមិនទាន់បានបន្តកុងត្រាថ្មីឱ្យខ្ញុំទេ។

កីឡាករខ្សែការពារ Thomas Meunier បានចូលមកលេងឱ្យក្លឹប Paris SG តាំងពីឆ្នាំ២០១៦។ នៅជាមួយក្លឹបនេះ ធ្លាប់បង្ហាញវត្តមានបាន៨៤ប្រកួត និងស៊ុតបាល់បញ្ចូលទី៨គ្រាប់៕

ប្រែសំរួលដោយ ៖ ដេត
ប្រភព៖ Daily Star

RELATED ARTICLES