តារាសម្ដែង ណាត់ បូរី ភរិយាសម្រាលកូនស្រី មុខមាត់ឡើង Cute

0
102

តារាសម្ដែង លោកណាត់ បូរី ទទួលបានកូនស្រីជាទីស្រឡាញ់ម្នាក់ ដែលមានមុខមាត់ Cute គួរឲ្យស្រឡាញ់ ហើយក្រោយលោកសម្រេចចិត្តចូលរោងការ​ បញ្ចប់ភាពនៅលីវ ជាមួយកូនអ្នកជំនួញនៅក្រុងបាវិត កាលពីចុងឆ្នាំ២០១៩ កន្លងទៅ។

ចំណងដៃកូនស្រីទី១នេះ ធ្វើឲ្យលោកណាត់ បូរី ញញឹមបិទមាត់មិនជិតនោះទេ​ គ្រប់ពេលតារាសម្ដែងរូបនេះ តែងតែនៅក្បែរមើលថែថ្នាក់ថ្នមកូនស្រី មិនឲ្យអ្នកនាងនិរ័ត្ន ដែលជាភរិយាទាស់ចិត្តឡើយ ពោលគឺបន្ទាប់ពីលោកមានឈ្មោះជាឪពុកម្ល៉េះ។

លោកណាត់ បូរី បានបង្ហោះសារនៅលើហ្វេសប៊ុកថា “ស្វាគមន៍មកកាន់ពិភពលោកដ៏ស្រស់ស្អាត ព្រះនាងតូចរបស់ប៉ាកូនស្រី ឈ្មោះណាត់ វណ្ណៈមុនីនា ហៅ នា (Nea) កូនស្រីកើតថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៨និង៤នាទីយប់ ទម្ងន់ជិត៤គីឡូ អរគុណអ៊ំ ពូមីង ពុកម៉ែ បងប្អូនសម្រាប់ការព្រួយបារម្ភ និងការជូនពរ ពេលនេះ mommy និង baby មានសុវត្ថិភាព និងមានសុខភាពល្អហើយ”។

ក្រោយពីឃើញលោកណាត់ បូរី បង្ហោះរូបភាពកូនស្រីជាទីស្រឡាញ់អមជាមួយពាក្យពេចន៍ដ៏មានអត្ថន័យខាងលើរួចមក បានធ្វើឲ្យមិត្តភ័ក្ដិទាំងក្នុងនិងក្រៅសិល្បៈ បានចូលរួមអបអរសាទរដល់រូបលោក និងភរិយាជាបន្ដរបន្ទាប់ផងដែរ ទើបធ្វើឲលោកបូរី រីករាយយ៉ាងខ្លាំង៕