ប្តីបារមីសណ្ឋិត ស្រាប់តែធ្វើរឿងមួយនេះ… ប្រពន្ធស្រែកយំ

0
30

ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងទាំងព្រឹក ក៏ស្រែករវើរវាយថា មានបារមីចូលសណ្ឋិត បន្ទាប់មកក៏ស្ទុះទាញកាំបិតរត់ចេញពីផ្ទះមកកណ្តាលផ្លូវ រួចស្រាតខោចេញចាប់ទាញប្រដាប់ភេទអារផ្តាច់ចោលស្ទើរដាច់ និងបាញ់ឈាមស្រោចពេញផ្លូវ ហើយក៏សន្លប់ស្តូកស្តឹងក្នុងថ្លុកឈាម ធ្វើឱ្យស្ត្រីជាប្រពន្ធមានអារម្មណ៍តក់ស្លុត ស្រែកយំបោកខ្លួនយ៉ាងខ្លាំង។

ករណីបុរសស្រវឹងស្រាទាញកាំបិតមកអារប្រដាប់ភេទខ្លួនឯងចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវបេតុងមួយកន្លែង ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

បុរសដែលកាត់ប្រដាប់ភេទខ្លួនឯងចោលខាងលើនេះ មានឈ្មោះគា វណ្ណា ហៅញ៉ាញ់ អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល តាមផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់កន្លងមក គឺជាអ្នករៀនវិជ្ជាមន្តអាគមអូមអាមខាងផ្លូវងងឹត ហើយក៏ចូលចិត្តផឹកស្រាជាប្រចាំផងដែរ។ លុះមកដល់វេលាព្រឹកថ្ងៃកើតហេតុ ប្តីរបស់គាត់បានផឹកស្រាស្រវឹងទាំងព្រឹក លុះបន្តិចក្រោយមកក៏ស្រែករវើរវាយថា មានបារមីចូលសណ្ឋិតគាត់ហើយ រួចក៏ទាញកាំបិតចិតបន្លែ រត់ចេញពីផ្ទះមកឈរនៅកណ្តាលផ្លូវបេតុង បន្ទាប់មកក៏ស្រាតខោចេញ រួចចាប់ទាញប្រដាប់ភេទមកអារផ្តាច់ចោលស្ទើរដាច់អស់ទាំងស្រុង និងធ្វើឱ្យបាញ់ឈាមស្រោចពេញផ្លូវ រួចក៏ដេកប្រកាច់ននៀលពេញកណ្តាលផ្លូវរហូតដល់សន្លប់ឈឹង តែម្តង។ ចំណែកគាត់ជាប្រពន្ធមិនអាចធ្វើអ្វីបានឡើយ ព្រោះតែតក់ស្លុតខ្លាំងពេក បានត្រឹមស្រែកទ្រហោយំហៅគេឯងឱ្យជួយប៉ុណ្ណោះ។

ក្រោយកើតហេតុ ស្ត្រីជាប្រពន្ធជនរងគ្រោះបានរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីសុំអន្តរាគមន៍ លុះសមត្ថកិច្ចចុះមកដល់ ក៏ទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ភ្លាមៗ ដើម្បីសង្គ្រោះ។

ដោយឡែក ស្ត្រីជាប្រពន្ធជនរងគ្រោះបានអះអាងនៅចំពោះមុខសមត្ថកិច្ចថា ប្តីរបស់គាត់  (ជនរងគ្រោះ) ពុំមែនបែកថ្នាំទេ តែគាត់ចូលចិត្តផឹកស្រាជាប្រចាំ និងធ្លាប់រៀនមន្តអាគម។  ហើយនៅពេលកើតហេតុ ប្តីគាត់បានស្រែកថា មានបារមីចូលសណ្ឋិតគាត់ រួចរត់ចេញក្រៅបន្ទប់ យកកាំបិតអារប្រដាប់ភេទខ្លួនឯងតែម្តង៕