Saturday, April 20, 2024
Homeតារាខ្មែរខាន់ ជេមស៍ ទិញឡានថ្មី ចំពេលមានវិបត្តិសេដ្ឋកិច្ច

ខាន់ ជេមស៍ ទិញឡានថ្មី ចំពេលមានវិបត្តិសេដ្ឋកិច្ច

តារាចម្រៀងសាន់ដេ លោកខាន់ ជេមស៍ បានបង្ហាញរថយន្ដទំនើប Landcruiser V8​ ពណ៌ស ស៊េរីថ្មីតម្លៃជាង១០ម៉ឺនដុល្លាr ជិះដឹកប្រពន្ធកូនយ៉ាងកាលីព កាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមិនតិចទេ ព្រោះថា ការទិញឡានថ្មីរបស់លោកជេមស៍ នៅពេលនេះ ចំពេលដែលតារាៗនិងប្រជាជានជាច្រើនកំពុងជួបវិបត្ដិសេដ្ឋកិច្ច ព្រោះកូវីដ-១៩។

ទោះជាយ៉ាងណា លោកជេមស៍ បែរជាបញ្ចេញរថយន្ដទំនើបនៅពេលនេះទៅវិញ ដែលបញ្ជាក់ថា លោកគ្មានវិបត្ដិសេដ្ឋកិច្ចធ្ងន់ធ្ងរឡើយ។

ខាន់ ជេមស៍ អតីតតារាមច្រៀងផលិតកម្ម Rock បានឈរជើងនៅផលិតកម្មសាន់ដេ ជាមួយក្មួយស្រីរបស់លោក កញ្ញាវីរៈ និច្ច ដោយគ្មានបំណងប្ដូរទ្រនំឡើយ។

អ្នកចម្រៀងសំនៀងក្រអួនក្រអៅរូបនេះ ធ្លាប់លាក់ប្រពន្ធកូនជាច្រើនឆ្នាំមកហើយ គឺទើបតែរយៈពេលចុងក្រោយ ដែលខេមរៈ សិរីមន្ដ ព្រមបង្ហាញមុខប្រពន្ធកូនទេ ដែលលោកជេមស៍ ក៏សារភាពថា មានប្រពន្ធនិងកូន៣នាក់ដែរ ហើយកូនច្បងរបស់លោកជេមស៍ ពេញវ័យក្រមុំទៅហើយ។

ទោះជាយ៉ាងណា លោកជេមស៍ នៅតែមិនដែលឃើញបណ្ដើរប្រពន្ធនិងកូនៗ ទៅបណ្ដាកម្មវិធីសិល្បៈដូចប្ដីប្រពន្ធតារាផ្សេងៗទៀតណាស់ បើទោះជាប៉ុន្មានឆ្នាំចុងក្រោយនេះ លោកតែងតែនិយាយថា គ្មានស្រីណាល្អជាងប្រពន្ធលោកក៏ដោយ។

ចំណែកការងាកមកជិះរថយន្ដទំនើប Landcruiser V8 នៅពេលនេះ របស់លោកជេមស៍ បញ្ជាក់ថា កូវីដ-១៩ មិនធ្វើឲ្យលោកជួបវិបត្តិសេដ្ឋកិច្ចខ្លាំងនោះទេ តែផ្ទុយទៅវិញ ទោះជាមិនបានចេញច្រៀងតាមឆាកធំៗដូចមុនក្ដី ប៉ុន្ដែលោកបែរជាមានលុយទិញរថយន្ដទំនើបនេះ ជិះយ៉ាងសង្ហាទៅវិញ ដែលធ្វើឲ្យប្រពន្ធនិងកូនៗរបស់លោក កាន់តែមានភាពកក់ក្ដៅក្នុងគ្រួសារថែមទៀត៕

RELATED ARTICLES