Wednesday, April 24, 2024
Homeព័ត៌មានជាតិគាត់ក្រោកពីដេក ភ្លេចខ្លួន ក៏មានរឿងចឹងតែម្តង... ប្រពន្ធកូនស្តាយណាស់

គាត់ក្រោកពីដេក ភ្លេចខ្លួន ក៏មានរឿងចឹងតែម្តង… ប្រពន្ធកូនស្តាយណាស់

ខេត្តត្បូងឃ្មុំ ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុ ក្នុងខណៈដែលជនរងគ្រោះយកសរសៃលួសខ្សែភ្លើងពណ៌ទង់ដែង ព័ទ្ធជុំវិញជើងសសរផ្ទះចំហៀងខាងត្បូង ការពារទ្រព្យសម្បត្តិរបស់ខ្លួនខ្លាចមានចោរលួច ស្រាប់តែអកុសល បែរជាភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯងទៅវិញ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិជ្រោយចង្ហា ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ។

បុរសរងគ្រោះខាងលើ មានឈ្មោះតន់ ជា អាយុ៧៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានរាយសរសៃលួសខ្សែភ្លើងពណ៌ទង់ដែង ព័ទ្ធជុំវិញជើងសសរផ្ទះរបស់ខ្លួន ក្នុងបំណងការពារកុំឱ្យមានចោរចូលមកលួចរបស់ទ្រព្យខ្លួន ស្រាប់តែអកុសលពេលភ្ញាក់ពីដំណេកឡើង ជនរងគ្រោះ បានចុះមកក្រោមផ្ទះភ្លេចខ្លួន ក៏ប៉ះចំខ្សែលួស បណ្តាលឱ្យឆក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សាច់ញាតិ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

បន្ទាប់ពីទទួលព័ត៌មានភ្លាមនៅព្រឹកថ្ងៃដដែល កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមង់រៀវ និងមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពមង់រៀវ បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវកន្លែងកើតហេតុ និងសពសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ព្រោះមូលហេតុយកខ្សែភ្លើងតចរន្ធអគ្គិសនីរាយនៅក្រោមផ្ទះដោយខ្លួនឯងដើម្បីការពារ ភ្លាត់ភ្លេចខ្លួនចុះងើបពីដេក ចុះដើរមកក្រោមផ្ទះក៏បណ្តាលឱ្យឆក់ស្លាប់តែម្តង ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES