Saturday, April 20, 2024
Homeតារាខ្មែរឌួង ហ្សូរីដា ចំណាយជាង១០ម៉ឺនដុល្លាបើក Tube Cafe សាខាឬស្សីកែវ

ឌួង ហ្សូរីដា ចំណាយជាង១០ម៉ឺនដុល្លាបើក Tube Cafe សាខាឬស្សីកែវ

ឌួង ហ្សូរីដាបានក្លាយជាម្ចាស់ប្រេន Tube Cafe នៅសាខាមួយ សម្រេចតាមបំណងប្រាថ្នារបស់ម្ដាយនាង ដោយចំណាយថវិកាអស់ប្រមាណជាង១០ម៉ឺនដុល្លារអាមេរិកឯណោះ។ ពេលនេះនាងកំពុងមមាញឹកពន្លឿនក្នុងការដេគ័រហាងរបស់នាង ដើម្បីឲ្យឆាប់បានដំណើរការបើកសម្ពោធក្នុងអំឡុងខែតុលា ចុងឆ្នាំនេះ។

មិនត្រឹមតែមានភាពជោគជ័យនៅក្នុងមុខរបរជាអ្នកលក់គ្រឿងសម្អាងតែប៉ុណ្ណោះទេ កញ្ញាឌួង ហ្សូរីដា ក៏កំពុងក្លាយជាម្ចាស់សាខាហាងកាហ្វេប្រេនមួយកន្លែង​ ដែលស្ថិតនៅក្នុងខណ្ឌឬស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ5A ដែលជាតំបន់ទីប្រជុំជនធំមួយ​ នៅក្នុងមុខជំនួញអាជីវកម្ម។

ពិធីការិនីឌួង ហ្សូរីដា បានអះអាងថា ហេតុផលដែលនាងសម្រេចទិញប្រេន Tube Cafe មកបើកដើម្បីធ្វើអាជីវកម្មនេះ ដោយសារតែអ្នកម្ដាយរបស់កញ្ញា ជាប់ចិត្តជាមួយនឹងរសជាតិកាហ្វេថ្នល់ ដែលជារស់ជាតិដ៏ពេញនិយម និងពេញចិត្តជាមួយនឹងភេសជ្ជៈផ្សេងទៀតនៅក្នុង Tube Cafe។

កញ្ញាហ្សូរីដា បានបញ្ជាក់ថា មិនមែនជារឿងងាយស្រួលនោះទេ ទោះបីប្រេនកាហ្វេនេះត្រូវបានបង្កើតឡើងដោយអ្នកជំនាញក្នុងស្រុកក៏ពិតមែន ប៉ុន្តែទម្រាំកញ្ញាអាចទិញសិទ្ធិប្រេនកាហ្វេមួយនេះមកបើកផ្ដាច់មុខបានបានជោគជ័យ ត្រូវចំណាយពេលយូរយ៉ាងខ្លាំង មិនមែនឱ្យតែមានប្រាក់ គឺអាចទិញសិទ្ធិផ្ដាច់មុខយកមកបើកលក់បានងាយៗនោះទេ។ ដោយសារម្ចាស់ប្រេន បានសិក្សាយ៉ាងលម្អិតជាមួយនឹងទីតាំង និងប្រជាប្រិយភាពរបស់ម្ចាស់ហាងនីមួយៗ ដើម្បីឱ្យមានភាពប្រាកដថា នឹងធ្វើឱ្យហាងមួយនេះទទួលបានភាពជោគជ័យ​ និងដំណើរការល្អក្រោយក្លាយទៅជាម្ចាស់សាខា មុននឹងប្រគល់សិទ្ធិឲ្យយកញ្ញាបើកនៅក្នុងទីតាំងខាងលើនេះ។

តាមព័ត៌មានថា ឌួង ហ្សូរីដា ប្រើទុនរហូតដល់ទៅ១៥ម៉ឺនដុល្លារអាមេរិក ក្នុងការក្លាយទៅជាម្ចាស់ហាងកាហ្វេសាខាមួយនេះខណៈពេលដែលការរៀបចំដេគ័រ និងរៀបចំហាងខាងក្នុងមិនទាន់ដឹងច្បាស់ថាត្រូវចំណាយបន្ថែមអស់ប៉ុន្មានទៀតនោះទេ។

ចំពោះអាជីវកម្មមួយនេះផងដែរ កញ្ញាឌួង ហ្សូរីដា ក៏បានប្រាប់ថា នាងបានចាប់ដៃគូរជាមួយនឹងភាគហ៊ុនតូចៗមួយចំនួន ដូចជា ប្អូនស្រីរបស់នាង និងពិធីករលោក Vj Hero ផងដែរ ដើម្បីរួមទុនសហការគ្នាចូលរួម។

មកទល់ពេលនេះ សាខារបស់ហ្សូរីដា ដែលស្ថិតនៅក្នុងខណ្ឌឬស្សីកែវ នៅពុំទាន់បានបើកដំណើរការនៅឡើយទេ ដោយកំពុងតែរៀបចំតុបតែងហាង និងដេគ័រផ្សេងៗទៀត ដើម្បីឲ្យមានភាពទាក់ទាញ។ បន្ទាប់ពីរៀបចំរួច នាងក៏មានគម្រោងនឹងបើកសម្ពោធជាផ្លូវការនៅក្នុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ៕

RELATED ARTICLES