Friday, April 19, 2024
Homeតារាខ្មែរតួកុនម្តាយស្លាប់អត់លុយធ្វើបុណ្យ កាកបាទក្រហមកម្ពុជា ផ្តល់ជំនួយ១០លានរៀល

តួកុនម្តាយស្លាប់អត់លុយធ្វើបុណ្យ កាកបាទក្រហមកម្ពុជា ផ្តល់ជំនួយ១០លានរៀល

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែ មិថុនា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន១០លានរៀល ដល់អ្នកស្រីអ៊ុំ សក្ខណា (ហៅម៉ែនឿន) ជាតារាសម្តែងជើងចាស់មានជីវភាពលំបាកដែលកំពុងមានទុក្ខជាទម្ងន់ ដោយអ្នកម្តាយជាទីស្រឡាញ់របស់អ្នកស្រី បានទទួលមរណភាពដោយរោគាពាធ ហើយអ្នកស្រីមានការខ្វះខាតក្នុងការធ្វើបុណ្យសពជូនម្តាយ។

ក្នុងឱកាសនោះ លោកស្រីម៉ែននារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើនូវការរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់អ្នកស្រីអ៊ុំ សក្ខណា និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

អ្នកស្រីអ៊ុំ សក្ខណា មានក្តីរំភើប និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាមាតាមនុស្សធម៌ តែងគិតគូរ និងយកចិត្តទុកដាក់ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើងអ្វីឡើយ៕ ខៀវទុំ

RELATED ARTICLES