Friday, March 29, 2024
Homeព័ត៌មានជាតិនារីវ័យក្មេងកំពុងធ្វើស្មៅក្នុងចម្ការ ស្រាប់តែឮសូរផាំង... នាំគ្នាផ្អើលទៅមើល

នារីវ័យក្មេងកំពុងធ្វើស្មៅក្នុងចម្ការ ស្រាប់តែឮសូរផាំង… នាំគ្នាផ្អើលទៅមើល

ខេត្តបន្ទាយមានជ័យ ៖ នារីវ័យក្មេងម្នាក់កំពុងអង្គុយធ្វើស្មៅដំឡូងហាលភ្លៀងសុខៗ ក៏ស្រាប់តែត្រូវរន្ទះបាញ់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភ្នំចង្ក្រានយក្ស ស្ថិតក្នុងភូមិព្រៃល្អ ឃុំគោករមៀត ស្រុកថ្មពួក។

នារីរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះឆា សុភា អាយុ២៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិព្រៃល្អ ឃុំគោករមៀត ស្រុកថ្មពួក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅភូមិសាស្ត្រខាងលើ មានភ្លៀងមួយមេធំធ្លាក់ចុះមកយ៉ាងខ្លាំងលាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះទៀតផង។ ខណៈនោះ នារីរងគ្រោះកំពុងអង្គុយធ្វើស្មៅឡូងនៅក្នុងចម្ការ ទាំងហាលភ្លៀង មិនទាន់ឡើង រកកន្លែងជ្រកផង ក៏ស្រាប់តែត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES