Tuesday, April 23, 2024
Homeតារាខ្មែរម៉ែរួយ ធ្វើបុណ្យទាន់ខែភ្លឺ ទិញកាដូចិញ្ចៀន ខ្សែក ខ្សែដៃពេជ្រ ជូនម៉ែនិងយាយ

ម៉ែរួយ ធ្វើបុណ្យទាន់ខែភ្លឺ ទិញកាដូចិញ្ចៀន ខ្សែក ខ្សែដៃពេជ្រ ជូនម៉ែនិងយាយ

រូបភាពអមជាមួយវីដេអូមួយដែលបានផុសនៅលើផេក ម៉ែរួយ បានចេញទៅសួរសុខទុក្ខអ្នកមានគុណ ភ្ជាប់ជាមួយសម្ភារៈមួយចំនួនថែមទៀត។ កាយវិការញញឹមដាក់គ្នា បង្ហាញអំពីសុខសុភមង្គល ហើយពិតជារូបភាពមួយបង្ហាញថា កូនល្អ ពេលមានបាន មិនត្រូវមើលរំលង អ្នកមានគុណឡើយ។

អ្នកគ្រូរួយ ដែលជាម្ចាស់ក្រុមហ៊ុ​ន​គ្រឿងសម្អាង Rouy infinity Co.,ltd ដ៏ធំនៅប្រទេសកម្ពុជា​ បានទិញនូវកាដូជូនដល់ម្តាយ និងជីដូនរបស់គាត់​ ដើម្បីអ្នកមានគុណសប្បាយចិត្ត​ ព្រោះ30ឆ្នាំកន្លងមកហើយ ដែលម្តាយ និងយាយរបស់គ្រូរួយ​ ហត់នឿយខ្លាំងស្រក់ញើសឈាម​ បីបាច់ចិញ្ចឹមគ្រួសារ​។

ក្រោយពេលឪពុកគ្រូរួយ បានចែកឋានចោលទៅ​ ម្តាយគ្រូរួយ បានសម្រេចចិត្តទៅស៊ីឈ្នួល​គេនៅប្រទេសថៃ ដើម្បីរកថវិការខ្លះៗចិញ្ចឹមកូន6នាក់​ ចំណែកជីដូនវិញធ្វើស្រែចម្ការ បន្ថែម​រកលុយឲ្យចៅទាំង6នាក់ទៅរៀន​។

ថ្ងៃនេះម៉ោងនេះ ​ម្តាយនិងជីដូនរបស់គ្រូរួយ លែងលំបាកទៀតហើយ ដោយសារគ្រូរួយ​ បានផ្លាស់ប្តូរជីវិតយ៉ាងលឿន​ គ្រូរួយ ទំនុកបំរុងគ្រប់យ៉ាង​ផ្តល់ភាពកក់ក្តៅ និងលើកទឹកចិត្តដល់លោកមានគុណ ដើម្បី​តបស្នងសងគុណលោកមានគុណទាំងពីរ​។ កាដូ រួមមាន ខ្សែកមាស​ ចិញ្ជៀនពេជ្យ​ និង​ខ្សែដៃពេជ្រ ជូនទៅដល់លោកមានគុណទាំងពីរ។

គ្រូរួយ និយាយថា ការធ្វើបុណ្យ និងចេះដឹងគុណដល់អ្នកមានគុណ និងជួយឲ្យមនុស្សរីកចម្រើន​ ជីវិត​ជួបតែសេខក្តីសុខ​ ​ជោគជ័យ​ ​ស្តុកស្តម្ភ​យ៉ាងពិតប្រាកដ​។ អ្វីដែលត្រូវដឹង រាល់ខែ​ គ្រូរួយ មានប្រាក់ខែជូ​នម៉ែ និងជីដូន ១ខែ​ ជាង១ពាន់ដុល្លា​រ និងប្រាប់បន្ថែមសម្រាប់ធ្វើបុណ្យ​ សរុបក្នុង១ខែ មិនក្រោម​3000$ឡើយ។

តាមរយៈការលើកយក មកបង្ហាញនេះ ស្តែងឲ្យឃើញថា នេះជាបទពិសោធន៍មួយ ជូនបងប្អូនយើង ពិចារណា។ ពិសេស ម៉ែរួយ មិនដឹងជាអំណរបែបណានោះទេ បានសាងបុណ្យជាមួយអ្នកមានគុណតាមរយៈការធ្វើបុណ្យទាន់ខែភ្លឺនេះ៕

RELATED ARTICLES