Friday, April 26, 2024
Homeតារាខ្មែរសិទ្ធី នីកា វិលប្រឡូកអាជីពសម្តែង ក្រោយសម្រាលកូន

សិទ្ធី នីកា វិលប្រឡូកអាជីពសម្តែង ក្រោយសម្រាលកូន

តារាសម្ដែងសិទ្ធី នីកា ដែលលេចឮថា ទំនងជាអាចបញ្ចប់អាជីពសិល្បៈ ព្រោះស្វាមីរបស់អ្នកនាង គឺព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ដែលជាបុត្ររបស់ព្រះមហិស្សរា នរោត្តម ច័ក្រពង្ស មិនឲ្យនាងថតសម្ដែងទៀត ក្រោយពេលនាងសម្រាលបានកូនប្រុសម្នាក់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ក្ដី ប៉ុន្តែនៅថ្ងៃទី៣០ ខែឧសភា ស្រីស្រស់រូបនេះបានលេចមុខចូលថតសម្ដែងរឿងថ្មីរបស់ទូរទស្សន៍ PNN ក្នុងតំណែងជាតួអង្គសំខាន់ម្នាក់ ជាមួយតារាសម្ដែងសុទ្ធា ពិសិដ្ឋ , ខាត់ វ៉ៃហាំង និងអូនហ្វា ហ្វា ជាដើម។

តាមរយៈការលេចមុខមកវិញនេះ គេឃើញសិទ្ធី នីកា នៅតែមានរូបសម្រស់ស្រស់ស្អាតដដែល បើទោះជាពេលនេះនាងមានកូន១ទៅហើយក្ដី។

សិទ្ធី នីកា ដែលត្រូវជាក្មួយរបស់តារាសម្ដែងព្រំ រដ្ឋា បានផាត់ចោលសំណើរមន្រ្ដីធំៗ ដោយមកភ្ជាប់ស្នេហ៍ជាមួយសែរាជ្យវង្សយ៉ាងស្ងាត់ៗ ហើយពេលនេះនាងបានសម្រាលកូនប្រុស១ ទាំងមុនរៀបការ។

ស្វាមីរបស់នីកា តែងតែនាំស្រីស្អាតរូបនេះទៅចូលរួមកម្មវិធីធំៗរបស់ព្រះមហាក្សត្រ ធ្វើឲ្យតារាសម្ដែងរូបនេះត្រូវបានគេចាត់ទុកថា នាងមានសំណាងដែលបានភ្ជាប់សាច់ឈាមទៅនឹងសែរាជវង្ស ហើយមិនយូរទេ នាងនឹងដើរចេញពីអាជីពសិល្បៈបន្ដិចម្ដងៗជាមិនខាន ប៉ុន្ដែពេលនេះនាងបែរជាត្រូវបានស្វាមីអនុញ្ញាតឲ្យបន្ដថតភាពយន្ដដូចមុនទៅវិញ។

ក្រៅពីសិទ្ធី នីកា តារាសម្ដែងដែលយកកូនមុនរៀបការ មានដូចជា អ្នកនាងខាត់ សុឃីម, យុគ ចិន្ដា , ទេព សម្ផស្ស , នៅ សុនិតា , សុន ស្រីពេជ្រ , នីរ័ត្ន , ឡោម លក្ខិណា  និងពេជ្រ សូលីកា ជាដើម។

ប៉ុន្ដែក្នុងចំណោមនោះ មានតារាខ្លះបានរៀបការរួចទៅហើយ ប៉ុន្ដែសិទ្ធី នីកា វិញ នៅតែស្ងាត់ដំណឹងនៃការចូលរោងការដដែល បើទោះជាពេលនេះនាងត្រូវបានគូស្នេហ៍ស្រលាញ់ និងថ្នាក់ថ្នមចិន្ដា កាន់តែខ្លាំងៗឡើង ក្រោយមានកូន១ក្ដី ៕

RELATED ARTICLES