Thursday, April 25, 2024
Homeព័ត៌មានជាតិស្រស់ៗពេក!!! ក្លែងឯកសារស៊ីដាច់ដីគេ ចាប់ខ្លួនបុរស២នាក់

ស្រស់ៗពេក!!! ក្លែងឯកសារស៊ីដាច់ដីគេ ចាប់ខ្លួនបុរស២នាក់

ខេត្តកណ្តាល ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបចាប់ខ្លួនជនត្រូវចោទចំនួន២នាក់ តាមដីការបស់សាលាដំបូងខេត្តកណ្តាល។

ជនត្រូវចោទទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖

ទី១-ឈ្មោះជា ស៊ីវសរ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរអាជីវករ មានលំនៅផ្ទះលេខ៦៣ ផ្លូវ១៦៦ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ទី២-ឈ្មោះជិប អៀង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅផ្ទះលេខ៦អា ផ្លូវ៤០៦ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ (ឃាត់ខ្លួនបនៅចំណុចផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ)។

យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៦៤៩ ដកបខ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ របស់លោកប្លុង វិសាល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានបង្គាប់ឱ្យចាប់ខ្លួនឈ្មោះជា ស៊ីវសរ ពីបទហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត លួចលក់ ឬលួចបញ្ចាំអចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន ក្លែងប័ណ្ណកម្មសិទ្ធិ ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់លិខិតក្លែង និងប្រើប្រាស់ឯកសារសាធារណៈក្លែង។ ប្រព្រឹត្តនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីឆ្នាំ២០១៣ បន្តមកដល់ឆ្នាំ២០១៨។

ដោយឡែក ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៦៥១ ដកបខ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៩ របស់លោកប្លុង វិសាល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានបង្គាប់ឱ្យចាប់ខ្លួនឈ្មោះជិប អៀង ពីបទហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត លួចលក់ ឬលួចបញ្ចាំ អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួនក្លែងប័ណ្ណកម្មសិទ្ធិ ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់លិខិតក្លែង និងប្រើប្រាស់ឯកសារសាធារណៈក្លែង។ ប្រព្រឹត្តនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីឆ្នាំ២០១៣ បន្តមកដល់ឆ្នាំ២០១៨។

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនត្រូវចោទទាំង២នាក់ខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES