Friday, March 29, 2024
Homeតារាខ្មែរអ្នកនាងលី ម៉ារីណា ធ្វើខួបកំណើតគម្រប់៤០ឆ្នាំ ទាំងភ័យ

អ្នកនាងលី ម៉ារីណា ធ្វើខួបកំណើតគម្រប់៤០ឆ្នាំ ទាំងភ័យ

តារាសម្ដែងលី ម៉ារីណា បានប្រារព្ធខួបកំណើតគម្រប់អាយុ៤០ឆ្នាំ​កាលពីរាត្រីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅហាងវីហ្រេ្វនបឹងត្របែក ដោយមានតែភ្ញៀវជិតដិតបំផុតប៉ុណ្ណោះ ដែលទៅចូលរួម ក្នុងនោះដែរ គេឃើញមានលោកកៅ សីហា, សុខា និងចែ រ៉ូហ្សា ជាដើម បានទៅជូនពរនាងដល់បន្ទប់ប្រារពកម្មវិធីតែម្ដង។

ចំពោះមូលហេតុដែលម៉ារីណា មិនហ៊ានធ្វើខួបធំដូចឆ្នាំមុន ដោយហៅភ្ញៀវរាប់រយនាក់ឲ្យចូលរួមនោះ ដោយសារតែនាងនៅតែមានការបារម្ភពីជំងឺកូវីដ-១៩ អីចឹងហើយបានជាមិនចង់ឲ្យមានការជួបជុំទ្រង់ទ្រាយធំឡើយ។

តារាសម្ដែងចែ រ៉ូហ្សា ដែលបានទៅចូលរួមកម្មវិធីខួបកំណើតអ្នកនាងលី ម៉ារីណា បានឲ្យដឹងថា ភ្ញៀវឃើញចូលរួមខួបអ្នកនាងលី ម៉ារីណា មើលទៅមានតែខ្ទង់ជាង២០នាក់ទេ ហើយសុទ្ធតែជាអ្នកជិតស្និទ្ធទាំងអស់។

ចែ រ៉ូហ្សា បន្ថែមថា អ្នកនាងម៉ារីណា ធ្វើខួបនៅបន្ទប់ខារ៉ាអូខេ VIP នៅហាងវីហ្រ្វេនបឹងត្របែក។

នេះមិនមែនជាលើកទី១ឡើយ សម្រាប់អ្នកនាងលី ម៉ារីណា ពោលគឺជារៀងរាល់ឆ្នាំ អ្នកនាងតែងតែធ្វើខួបកំណើតនៅទីនោះ ហើយនាងធ្លាប់និយាយថា ដោយសារតែលោកថៅកែហាងនោះ មានការរាប់អានគ្នាជាមួយនាងជាច្រើនឆ្នាំមកហើយ។ ប៉ុន្ដែមានតែឆ្នាំនេះទេ ដែលម៉ារីណា ធ្វើខួបតូចព្រោះចំរដូវកូវីដ-១៩។

ប៉ុន្តែក្នុងថ្ងៃពិសេសរបស់ម៉ារីណា គេក៏ឃើញស្វាមីរបស់នាង លោកសាត ចាន់ថន ក៏បានចូលរួមជូនពរភរិយារបស់លោកដែរ ក្រោយពីលោកបានហោះពីអាមេរិក មកសម្ងំនៅស្រុកខ្មែរ ជាច្រើនខែមកហើយ។

លី ម៉ារីណា បានរៀបការជាមួយអាណិកជនខ្មែរ មកពីអាមេរិក លោកសាត ចាន់ថន កាលពីថ្ងៃទី២៧ ខែឧសភា​ឆ្នាំ២០១៣ ហើយពេលនេះពួកគេទទួលបានចំណងដៃកូនប្រុសម្នាក់ ឈ្មោះសាត ថៃសាន់ អាយុជាង៥ឆ្នាំ។

ម៉ារីណា បានផ្អាកពីអាជីពសិល្បៈជាង៣ឆ្នាំ ក្រោយផ្ទុះរឿងស្នេហ៍មន្រ្ដីធំផ្កាយ៣ម្នាក់ មុនថ្ងៃរៀបការតែដំណឹងនោះបានស្ងាត់បន្ដិចម្ដងៗ ក្រោយនាងរៀបការរួចហើយ ពេលនេះនាងបានបន្ដប្រឡូកសិល្បៈពេញទំហឹង ដោយថែមទាំងទិញរថយន្ដ Lexus LX 570 ជិះយ៉ាងហ៊ឺហាទៀតផង ខណៈដែលគម្រោងយកកូនស្រីត្រូវបានផ្អឹបមួយអន្លឺសិន៕

                                                                             ហ៊ឹម វិចិត្រ

RELATED ARTICLES