Thursday, April 25, 2024
Homeតារាខ្មែរអ្នកនាងស៊ឹម សូលិកា សប្បាយមួយអស់ដៃ ក្នុងថ្ងៃខួបកំណើតស្វាមី

អ្នកនាងស៊ឹម សូលិកា សប្បាយមួយអស់ដៃ ក្នុងថ្ងៃខួបកំណើតស្វាមី

ស៊ឹម សូលិកា បានថើបថ្ពាល់លោកសៅ ភីរៈ អតីតស្វាមីរបស់នាងនៅចំពោះមុខលោកអេង រិទ្ធី នៅពេលដែលលោកភីរៈ បានលើកនំខេកមកអបអរថ្ងៃខួបកំណើតលោករិទ្ធី ដែលរៀបចំនៅភោជនីយដ្ឋានវ៉ាញថោន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ សូលិកា បានជូនពរស្វាមីថ្មីលោករិទ្ធី ហើយពួកគេថែមទាំងបានថើបមាត់គ្នានៅចំពោះមុខភ្ញៀវដែលចូលរួមទៀតផង។

តាមរយៈរូបភាពទាំងនោះ បញ្ជាក់ថា អ្នកនាងស៊ឹម សូលិកា និងអតីតប្ដី ពិតជានៅរាប់អានគ្នាជាធម្មតាមែន ក្រោយពីអ្នកទាំង២ បានចែកផ្លូវគ្នាដោយបន្សល់ចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះសុកាន ភីរៈណុច អាយុជាង២០ឆ្នាំ ហើយពេលនេះពួកគេមានគូស្នេហ៍ថ្មីរៀងៗខ្លួន។

គេកត់សម្គាល់ថា កាលពីថ្ងៃទី៥ ខែមិថុនា ស៊ឹម សូលិកា និងស្វាមីថ្មី លោកអេង រិទ្ធី បានទិញកាដូទៅជូនភរិយា លោកសៅ ភីរៈ ដែលសម្រាលកូននៅមន្ទីពេទ្យផងដែរ ដែលសកម្មភាពបែបនេះកម្រមានគូស្នេហ៍ផ្សេងទៀតអាចធ្វើបាន។

ទោះជាយ៉ាងណា សូលិកា អាចធ្វើបានហើយ តាមរយៈការនៅតែបន្ដរាប់អានអតីតប្ដី និងប្រពន្ធប្ដីថ្មី ក្រោយពីអ្នកទាំងពីរចែកផ្លូវគ្នាជាង១០ឆ្នាំមកនេះ។

គេចាំបានថា នៅថ្ងៃរៀបការស៊ឹម សូលិកា-អេង រិទ្ធី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នោះ លោកសៅ ភីរៈ ក៏បាននាំភរិយាថ្មីទៅឈរទទួលភ្ញៀវផងដែរ ដែលមើលទៅពួកគេចាត់ទុកដូចជាគ្រួសារតែមួយទៅហើយ។ ក្រោយរៀបការ៩ខែនេះ ស៊ឹម សូលិកា នៅមិនទាន់ពពោះនោះទេ ខណៈដែលលោកអេង រិទ្ធី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ឪពុកម្ដាយទាងសងខាងរបស់លោកចង់បានចៅពរដែរ ប៉ុន្ដែពេលនេះភរិយាលោកមិនទាន់មានកូនទេ ព្រោះលោកនិងប្រពន្ធចង់បានកូនតាមគម្រោងការត្រឹមត្រូវ មិនមែនយកកូនដោយចៃដន្យឡើយ។

ក្រៅពីស៊ឹម សូលិកា តារាដែលលែងលះជាមួយប្ដីហើយ តែនៅរាប់អានគ្នាជាធម្មតាមាន ដូចជា ចន ច័ន្ទលក្ខិណា , កែវ ពិសី , សុខ សោម៉ាវត្តី និងពេជ្រ សោភា ជាដើម៕

RELATED ARTICLES